ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តួអង្គ​រាយ​រង​ផ្សេង​ទៀត ត្រូវ​គេ​សង្ឃឹម​ថា​នឹង​មាន​ការ​ដោះស្រាយ​ដោយ​នយោបាយ​ដូច​គ្នា

សំឡេង ១០:៤៥
លោក ស៊ាង ចែត មេឃុំស្រករបស់គណបក្ស សម រង្ស៊ី  ត្រូវ​បាន​តុលាការ ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​
លោក ស៊ាង ចែត មេឃុំស្រករបស់គណបក្ស សម រង្ស៊ី ត្រូវ​បាន​តុលាការ ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ @ស៊ាង ចែត

លោក​មេឃុំ ស៊ាង ចែត មក​ពី​គណបក្ស​សម រង្សី នៅ​ក្នុង​ខេត្ត​កំពង់​ចាម ត្រូវ​បាន​តុលាការ ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​ ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ការ​ដាក់​ទោស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោកកឹ​ម​ សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​ទី​ ២​ធ្នូ។ លោក កឹម សុខា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ដើម​ចម​នៃ​ការ​ទាញ​ឲ្យ លោក​មេឃុំ ស៊ាង ចែត មន្ត្រី​សិទ្ធិ​មនុស្ស​ ៤​រូប​ និង អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប​ជាប់​ឃុំ​ឃាំង​រហូត​ដល់​បច្ចុប្បន្ន។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI