លោក កឹម សុខា ចង់ឲ្យបក្សជាប់ឆ្នោតទាំងពីរ រកចំណុចរួមគ្នាជុំវិញបញ្ហាសិទ្ធិសេរីភាព
នៅក្នុងពិធីអបអរទិវាសិទ្ធិមនុស្សលើកទី៦៨ ដែលគណបក្សសង្គ្រោះជាតិប្រារព្ធធ្វើនៅទីស្នាក់ការកណ្ដាលរបស់ខ្លួននាព្រឹកនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានលើកឡើងអំពីសារៈសំខាន់និងតម្លៃនៃសិទ្ធិមនុស្ស។ នៅកម្ពុជា លោក កឹម សុខា មើលឃើញថា គណបក្សនយោបាយជាប់ឆ្នោតទាំងពីរហាក់នៅខ្វែងគំនិតគ្នា ដោយគណបក្សកាន់អំណាចជ្រើសយកបញ្ហាសន្តិភាពនិងស្ថិរភាពជាអាទិភាព ខណៈគណបក្សប្រឆាំងផ្អៀងទៅរកបញ្ហាសិទ្ធិសេរីភាព។ ប៉ុន្តែបើតាមលោក កឹម សុខា សន្តិភាពស្ថិរភាពក៏ដោយ សិទ្ធិសេរីភាពក៏ដោយ គឺសុទ្ធតែមានសារៈសំខាន់ដូចគ្នា។ លោកចង់ឲ្យគណបក្សជាប់ឆ្នោតទាំងពីរ អង្គុយទល់មុខគ្នា ពិភាក្សាគ្នារកចំណុចរួមមួយ ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិ។ សូមស្ដាប់ប្រសាសន៍លោក កឹម សុខា៖
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖