សមត្ថកិច្ចបណ្តេញជនជាតិកូរ៉េខាងជើង១៦នាក់ចេញពីកម្ពុជា ដោយសារប្រើប្រាស់ទិដ្ឋាការមិនចំគោលដៅ និងគ្មានបណ្ឌការងារ
ចុះផ្សាយនៅថ្ងៃ៖
សមត្ថកិច្ចប៉ូលីសខេត្តសៀមរាប កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការបណ្តេញជនជាតិកូរ៉េខាងជើងចំនួន១៦នាក់ ចេញពីប្រទេសកម្ពុជា បន្ទាប់ពីពួកគេចូលមកធ្វើការដោយខុសច្បាប់នៅក្រុមហ៊ុនល្បែងអនឡាញមួយកន្លែងនៅខេត្តសៀមរាប ដែលគ្រប់គ្រងដោយជនជាតិចិន។ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃពុធនេះថា ជនជាតិកូរ៉េខាងជើងទាំង១៦នាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តសៀមរាប ដោយសារពួកគេប្រើប្រាស់ទិដ្ឋាការមិនចំគោលដៅ និងមិនមានបណ្ឌការងារ។
សូមស្តាប់ប្រសាសន៍លោក កែវ វណ្ណថន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ