លោក ខឹម វាសនា សម្រេចចិត្តប្តឹងអ្នកប្រើហ្វែសបុក ជាង១០នាក់ ដែលចោទខ្លួនថា លើកដៃកាត់កោះត្រល់ឲ្យវៀតណាម!
ចុះផ្សាយនៅថ្ងៃ៖
បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសម្រេចចិត្តប្តឹងអ្នកប្រើហ្វែសបុក ចំនួនជាង១០នាក់ ដែលចោទប្រកាន់ប្រមុខបក្សរបស់ខ្លួន គឺលោក ខឹម វាសនា ថា បានចូលរួមលើកដៃកាត់កោះត្រល់ឲ្យទៅវៀតណាម។ ការចោទប្រកាន់របស់អ្នកប្រើហ្វែសបុកដូច្នេះ គឺដោយសារតែលោក ខឹម វាសនា បានលើកដៃបោះឆ្នោតគាំទ្រសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមបំពេញបន្ថែមឆ្នាំ២០០៥ គឺនៅក្នុងពេលដែលលោកនៅធ្វើជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។ ចំពោះលោក ខឹម វាសនា, ការប្តឹងផ្តល់នេះ គឺមិនមែនដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាបុគ្គលខ្លួនលោកផ្ទាល់នោះទេ ប៉ុន្តែលោកប្តឹងក្រុមអ្នកប្រើហ្វែសបុកទាំងនោះ គឺដើម្បីកុំឲ្យពួកគេពង្វក់សង្គម និងនាំឲ្យមានការលាបពណ៌ដាក់គ្នា បង្កើនការយល់ច្រឡំចំពោះប្រវត្តិសាស្ត្រ។ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង លោក ខឹម វាសនា ក៏បានពន្យល់ឡើងវិញដែរថា សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមបំពេញបន្ថែមឆ្នាំ២០០៥ គឺស្តីតែពីព្រំដែនគោកតែប៉ុណ្ណោះ គឺគ្មាននិយាយពីព្រំដែនទឹកនោះឡើយ។ ដូច្នេះសូមស្តាប់ប្រសាសន៍របស់ប្រមុខបក្ស LDP ដែលរៀបចំដោយ ហេង ឧត្តម ៖