អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ខឹម វាសនា៖ សង្គម​អំណាច​ប្រមូលផ្តុំ គឺមិន​អាច​រក​ខុស​រក​ត្រូវ​ឃើញទេ!

សំឡេង ១២:៤៩
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។
ដោយ៖ ហេង ឧត្តម
២០ នាទី

នៅខេត្ត​កំពត​ ថ្ងៃអាទិត្យ​នេះ​ ក្រុម​អ្នក​គាំទ្រ​បក្សគណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិតេយ្យ ឬ LDP ច្រើន​ជាង​ ៨ រយនាក់ បាន​​ធ្វើ​បាតុកម្មអ​ហិង្សា ​តវ៉ា​ឲ្យ​ដោះលែង​មនុស្ស ​ចំនួន​១៣នាក់ ដែល​ជា​ សមា​ជិក​​គាំទ្រ​បក្ស ​LDP  និង​ដែល​​ត្រូវ​អាជ្ញា​ធរ​ចាប់​ខ្លួន ​ពីម្សិលមិញ​។  ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​ RFI ​នៅ​យប់​នេះ ​លោក ខឹម វាសនា ដែល​ជា​ប្រធាន​បក្ស LDP ​ក៏​​យល់មិន​ច្បាស់​ថា រឿង​នេះ ​គឺជា​រឿង​ទំនាស់​ដីធ្លីធម្មតា ឬ​ជា​រឿង​នយោបាយ​ដែលរដ្ឋ​អំណាច​​ដាក់​សម្ពាធ​ទៅ​​លើក​អ្នក​គាំទ្ររបស់​លោក​​នោះទេ។ ក៏ប៉ុន្តែ ​ប្រធាន​បក្សរូប​នេះ ថា​លោក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ជន​ទាំង​១៣​នាក់​នោះ។បើ​តាម​លោក ខឹម វាសនា, ការ​ចាប់​ខ្លួន​ពួក​គេ​ទាំង​១៣នាក់​នោះ គឺ​ខុស​ច្បាប់ ព្រោះគ្មាន​ដីកា​ចាប់​ខ្លួន​នោះទេ។​យ៉ាង​ណា​ក៏ដោយ លោក ខឹម វាសនា ក៏​ដឹង​ខ្លួន​ឯង​ដែរថា ការ​តតាំង​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ គឺ​មិន​អាច​រក​ខុស​រក​ត្រូវ​បាន​ទេ ព្រោះ​​សង្គម​ខ្មែរ គឺ​​មាន​អំណាច​ប្រមូល​ផ្តុំ។ ទោះ​យ៉ាងណា​ក្តី លោកថា បើ​សិន​ជា​មានការ​ចង់​រក​ភាពត្រឹមត្រូវ ពិត​មែន គឺ​រដ្ឋ​គួរតែមាន​គណៈកម្មការ​ឯករាជ្យ​ចុះ​ទៅពិនិត្យ​ដោយ​ផ្ទាល់​ គឺនឹង​ដឹង​ច្បាស់​ហើយ។ តទៅនេះ សូម​ស្តាប់​បទសម្ភាស​របស់​ ហេង ឧត្តម ជាមួយ​នឹង​លោក ខឹម វាសនា ៖​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ