កម្ពុជា-នយោបាយ

​បក្ស​ថ្មី​របស់​ក្រុម​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ នឹង​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​នេះ​

លោក ខឺយ ស៊ីនឿន អតីតសមាជិកគណៈកម្មការនាយកអតីតគណបក្សសង្គ្រោះជាតិ
លោក ខឺយ ស៊ីនឿន អតីតសមាជិកគណៈកម្មការនាយកអតីតគណបក្សសង្គ្រោះជាតិ @RFI

គណបក្ស​នយោបាយ​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​មន្រ្តី​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​គ្រោង​នឹង​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ក្នុង​ខែ​មករា ឆ្នាំ២០២០​ខាង​មុខ​នេះ​។ លោក ខឺយ ស៊ីនឿន អតីត​សមាជិក​គណៈ​កម្មការ​នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​ថ្មី​នេះ​បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​ដឹក​នាំ​រួច​រាល់​ហើយ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បង្ហើប​ឱ្យ​ដឹង​ពី​ថ្នាក់​ដឹក​នាំ​ពិត​ប្រាកដ និង ឈ្មោះ​គណបក្ស​ថ្មី​នេះ​នៅ​ឡើយ​ទេ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោក ខឺយ ស៊ីនឿន៖

 

សូមបញ្ជាក់ថា ក្រុមអ​តីតមន្រ្តីនៃអ​តីតគណ​បក្សសង្រ្គោះ​ជាតិចំនួន​៨នាក់កាលពីថ្ងៃទី១២ ខែធ្នូ បាន​ចេញមកប្រកាស​ថា នឹងត្រៀមបង្កើតគណ​បក្សនយោ​បាយថ្មីមួ​យដែលជាគណ​បក្សបន្តវេនពីអ​តីតគណប​ក្សប្រឆាំង។ មូល​ហេតុនៃការចង់​បង្កើតគ​ណបក្សថ្មីនេះ គឺពួកគេបញ្ជា​ក់ថា ដោយសា​រតែស្ថានភាពន​យោបាយ​បច្ចុប្បន្នមា​នការធ្លាក់ចុះនូ​វសំឡេងដែលមា​ននិន្នាការ​ប្រឆាំងនឹង​គណបក្សកា​ន់អំណាច និង​ ការបែ​កបាក់គ្នាយ៉ាងខ្លាំ​ងរវាងក្រុម​អ្នកប្រកាន់លទ្ធិប្រជា​ធិបតេយ្យនៅកម្ពុជា។

ក្រុមអ​តីតមន្រ្តីបក្សប្រឆាំ​ងទាំងនេះ ក៏បានគូ​សបញ្ជាក់ឱ្យដឹ​ងផងដែរថា គណ​បក្សនយោបា​យថ្មីនេះ ជាយន្តការនយោ​បាយមួយសម្រា​ប់ចរចាជាមួយគ​ណបក្សកាន់អំណា​ច ដើម្បីទាមទា​រសិទ្ធិសេរីភាពរបស់លោ​កកឹម សុខា ការពារផលប្រ​យោជន៍រប​ស់កម្មករ-កម្មការិ​នីរាប់លាននាក់ និ​ង ដោះស្រាយបញ្ហា​ធំៗពាក់ព័​ន្ធនឹងប្រទេស​ជាតិទាំ​ងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI