អានតួអត្ថបទ
បទយកការណ៍

លោក​ខៀវ កុសល ​កសាង​ជីវិត​ថ្មី​លើ​ដី​ខ្មែរ​ ក្រោយ​ជាប់ពន្ធនាគារ​ និង​បណ្តេញ​ចេញ​ពី​អាមេរិក

សំឡេង ០៩:២២
លោកខៀវ កុសល​ អ្នក​និពន្ធ​រឿង​ «កូនមាសម្តាយ»
លោកខៀវ កុសល​ អ្នក​និពន្ធ​រឿង​ «កូនមាសម្តាយ» Kosal Khiev/FB
ដោយ៖ វណ្ណ សុគន្ធា
១៤ នាទី

តាំង​ពី​មិនទាន់​ដឹង​ក្តី​ លោក​ខៀវ កុសល ​បាន​រសាត់​អណ្តែត​ជាមួយ​ក្រុមគ្រួសារ​ភៀសខ្លួន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ស្នាក់​នៅ​មួយ​រយៈ​នៅ​ក្នុង​ជំរុំ​ជនភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​គេច​ពី​ភ្លើង​សង្គ្រាម​ និង​ របប​កាប់​សម្លាប់​ខ្មែរ​ក្រហម។​ នៅ​ក្នុង​វ័យ១៦ ​ឆ្នាំ ​គាត់​ត្រូវ​តុលាការ​អាមេរិក​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈពេល​១៤ឆ្នាំ ​ដោយសារ​រឿង​វាយតប់​ បាញ់បោះ​គ្នា​នៅ​ទីនោះ។ ​បន្ទាប់​មក​ គាត់​ត្រូវ​បណ្តេញេ​ចេញ​ពី​អាមេរិក​ឲ្យ​មក​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​កំណើត។ ​ជាមួយ​ការ​កសាង​ជីវិត​ថ្មី​នេះ​ លោក​ខៀវ កុសល ​បាន​និពន្ធ​រឿង​ពិត​របស់​ខ្លួន​មួយ​ដែល​មាន​ចំណង​ជើង​ថា “ កូន​មាស​ម្តាយ” ។ ​ខ្សែភាពយន្ត​ឯកសារ​នេះ​ នឹង​សម្ពោធ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២៩​មករា​ខាង​មុខ​នេះ។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ