អ្នកវិភាគ៖ ២២ឆ្នាំ រដ្ឋធម្មនុញ្ញកម្ពុជា អនុវត្តមិនទាន់បានល្អ តែកែដល់ទៅ៨ដង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១១:០៨
ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣-ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះ គឺជាទិវាគម្រប់២២ឆ្នាំនៃការកកើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម៨ដងរូចមកហើយ។ បើទោះបីច្បាប់កំពូលរបស់កម្ពុជានេះមានអាយុកាល២២ឆ្នាំក៏ដោយ ក៏ប៉ុន្តែអ្នកវិភាគនយោបាយ និងមន្ត្រីបក្សប្រឆាំងមើលឃើញថា ការគោរព និងអនុវត្តតាមរបស់រដ្ឋាភិបាលនៅមិនទាន់ពេញលេញនៅឡើយទេ។