បទយកការណ៍

​ម្ចាស់​សិប្បកម្ម​៖ ​របរ​ត្បាញ​កន្ទេល​កក់​ធ្លាក់​កំពុង​ចុះ ​ខណៈ​កម្លាំង​ផលិត​ងាក​ទៅ​ធ្វើ​ការ​ផ្នែក​ឧស្សាហកម្ម​

សំឡេង ០៨:៤៨
ការត្បាញកន្ទេល
ការត្បាញកន្ទេល @សហការី

ការ​ត្បាញ​កន្ទេល​កក់​ជា​លក្ខណៈ​គ្រួសារ​នៅ​តាម​ភូមិ ត្រូវ​បាន​ម្ចាស់​សិប្បកម្ម​មួយ​ចំនួន​កត់​សម្គាល់​ថា កំពុង​តែ​ធ្លាក់​ចុះ ខណៈ​កី​កន្ទេល​បាន​បញ្ឈរ​ទុក​ចោល​ដោយ​សារ​កម្លាំង​ផលិត​ងាក​ទៅ​ធ្វើ​ការ​ផ្នែក​ឧស្សាហកម្ម​កាត់​ដេរ​វិញ​។ ក្រៅ​ពី​កង្វះ​ពលកម្ម​នៅ​ក្នុង​ការ​ត្បាញ​កន្ទេល អ្នក​ប្រើ​ប្រាស់​មាន​ជម្រើស​ច្រើន​តាម​រយៈ​ការ​ប្រើ ពូក ព្រំ ឬ​ក៏​កម្រា និង​ប្រើ​កន្ទេល​ជ័រ​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង​។