និស្សិតខ្មែរនៅវូហានបង្ហាញអារម្មណ៍នឹកស្រុក ជួនចំពេលលោក ហ៊ុន សែន ទៅសួរសុខទុក្ខសិស្សនៅប៉េកាំង
ចុះផ្សាយនៅថ្ងៃ៖
ថ្លែងពីក្រុងវូហាន ទីដែលកំពុងផ្ទុះឡើងដោយកូរ៉ូណាវីរុស លោក ប៉ែន បារាំង និស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះបាននិយាយមកកាន់អ្នកកាសែតវិទ្យុបារាំងនៅថ្ងៃពុធនេះ ដោយបន្តអះអាងថា ស្ថានភាពពួកគេសុខភាពនិងស្ថានភាពល្អប្រសើរ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ប៉ែន បារាំង បានបង្ហាញអារម្មណ៍នឹកស្រុក ជួនចំពេល លោក ហ៊ុន សែន បង្ហាញវត្តមានខ្លីនៅប៉េកាំង។ ទោះជាអារម្មណ៍នឹកស្រុកបន្តិចមែន តែលោក ប៉ែន បារាំង ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីខាងសាលាទាំងចំណីអាហារ និងសម្ភារៈប្រើប្រាស់ជាដើម។ ចង់ដឹងថា អំឡុងពេលផ្ទុះកូរ៉ូណាវីរុសនេះមក និស្សិតខ្មែរប្រយ័ត្នប្រយែងបែបណាក្នុងការទទួលទានអាហារ ដើម្បីបង្ការកូរ៉ូណាវីរុស? ហើយក្រុមនិស្សិតខ្មែរជួបប្រាស្រ័យគ្នាដោយរបៀបណា?
សូមស្ដាប់ការរៀបរាប់របស់លោក ប៉ែន បារាំង ដែលជាការរៀបចំជូនដោយ អេង គីមហុង ដូចតទៅ៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ