បទយកការណ៍

អ្នកនិពន្ធ ឃុន ស្រ៊ុន សរសេរ​ស្នាដៃ​រិះគន់​សង្គម មាន​តម្លៃ​គ្រប់​សម័យកាល!

សំឡេង ១១:២១
រូបថត​​គ្រួសារ​របស់​លោក ឃុន ស្រ៊ុន​ ដែល​ជា​អ្នកនិពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​ នៅ​អំឡុង​ទសវត្ស​១៩៦០ និង​១៩៧០។
រូបថត​​គ្រួសារ​របស់​លោក ឃុន ស្រ៊ុន​ ដែល​ជា​អ្នកនិពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​ នៅ​អំឡុង​ទសវត្ស​១៩៦០ និង​១៩៧០។ @Eric-Galmard

ដើម្បី​លើក​កម្ពស់​ស្នាដៃ​អ្នកនិពន្ធ និង​ណែនាំ​សៀវភៅ​ល្អៗ, សមិទ្ធិ​ករ​ជន​ជាតិ​បារាំង លោក Eric Galmard បាន​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ ចំណង​ជើងថា «ចេតិយ​សម្រាប់​ ឃុន ស្រ៊ុន» គឺ​ស្តី​ពី​ជីវិត​របស់​លោក ឃុន ស្រ៊ុន​ ដែល​ជា​អ្នកនិពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​ នៅ​អំឡុង​ទសវត្ស​១៩៦០ និង​១៩៧០។ សៀវភៅ​​របស់​លោក ឃុន ស្រ៊ុន មាន​ដូចជា ជន​ជាប់​ចោទ, សម្រស់​ជីវិត, លំនៅ​ចុង​ក្រោយ និង​អត្ថបទ​​សាក​ល្បង​ មួយ​ចំនួន​ទៀត។ ចំពោះ​សមិទ្ធិ​ករ ​Eric ​Galmard,  លោក ឃុន ស្រ៊ុន ជា​អ្នកនិពន្ធ​ដែល​មាន​ស្នាដៃ​រស់​គ្រប់​សម័យ​កាល ហើយ​ទោះ​បី​ជា​លោក​បាន​លា​ចាក​លោក​ក្នុង​ជំនាន់​ខ្មែរក្រហម​ក៏ដោយ ក៏​ស្នាដៃ​រិះគន់​សង្គម​របស់​លោក​ ឃុន ស្រ៊ុន គឺនៅតែ​មាន​តម្លៃ​ និង​ពិត​ជាក់ស្តែង​ ​ដូច​ទៅ​នឹង​តថភាព​សង្គម​សព្វថ្ងៃ​នេះ​ដែរ។