ភ្ញៀវប្រចាំថ្ងៃ
លោក គីម ហ៊ាង៖ កម្ពុជាត្រូវរៀបចំប្លង់មេឲ្យបានត្រឹមត្រូវនិងច្បាស់លាស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៣៦
លោក គីម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត កាលពីថ្ងៃទី ៣ ធ្នូ ឆ្នាំ២០១៦ បានជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។ នេះគឺជាអាណត្តិទី២របស់លោកហើយ នៅក្នុងតំណែងជាប្រធានសមាគម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក គីម ហ៊ាង បានលើកឡើងពីសមិទ្ធផលដែលលោកសម្រេចបាននៅក្នុងអាណត្តិមុន។ ដោយឡែកសម្រាប់អាណត្តិថ្មី ក្រៅពីការងារដឹកនាំសមាគម លោក គីម ហ៊ាង ចង់រួមចំណែកក្នុងការអភិវឌ្ឍសង្គមផងដែរ ដោយចំពោះការងាររៀបចំប្លង់មេសម្រាប់ទីក្រុងភ្នំពេញនិងប្រទេសកម្ពុជា។ តទៅនេះជាបទសម្ភាសរវាងអ៊ឹម រចនា និងលោក គីម ហ៊ាង។