ភ្ញៀវប្រចាំថ្ងៃ

លោក គឹមបញ្ញា៖ “ច្បាប់ចររាចរណ៍ល្អ ប៉ុន្តែផ្នត់គំនិតពលរដ្ឋនៅមិនទាន់សម្របបាន”

សំឡេង ០៨:០៦
លោក ​គឹម ​បញ្ញា ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​មូលនិធិ​បង្ការរ​បួស​អាស៊ី​
លោក ​គឹម ​បញ្ញា ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​មូលនិធិ​បង្ការរ​បួស​អាស៊ី​ RFI /សហការី

ច្បាប់​ចររាចរណ៍​ផ្លូវ​គោក​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្​តចាប់ពីថ្ងៃទី១មករាមក ហើយ​គិត​រហូត​មក​ដល់​ពេល​នេះ​ទើប​តែ​បាន​៥​ថ្ងៃ​ហើយ។ ប៉ុន្តែ​គ្រាន់​ចាប់​ផ្តើម​អនុវត្ត​ភ្លាម​ប្រតិកម្ម​រអ៊ូ​មក​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ក្នុង​នោះ​ក៏​មាន​ដែរ​ប្អូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន។​ដូច​នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​​យើង គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​នៃអង្គកា​របង្ករ​បួស​អាស៊ី។ លោក កឹម បញ្ញា បាន​បញ្ជាក់​ថា ច្បាប់​ចរ​រាចរណ៍​ផ្លូវ​​គោកថ្មី​គឺ​​ជាច្បាប់ល្អ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់ពាន់​នាក់​ក្នុង​មួយឆ្នាំៗ។ លោក​បាន​បន្ថែម​ថា ប្រតិកម្ម​ដែល​ធ្លាក់​មក​ជាបន្តបន្ទាប់​មក​ពីផ្នត់​គំនិត​ពលរដ្ឋ​ខ្មែរ​នៅ​មិនទាន់​អាច​សម្រប​បាន​នៅ​ឡើយ​។