បទយកការណ៍

កញ្ញា​កុប ច័ន្ទណាំ កូន​កសិករ​នៅ​ខេត្ត​កំពង់​ស្ពឺ ចង់​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី

សំឡេង ០៧:០១
ជា​កូន​កសិករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ ​កញ្ញា ​កុប ​ច័ន្ទណាំ ​វ័យ​២៥​ឆ្នាំ​ មាន​ឆន្ទៈ​ចង់​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ នៅ​ថ្ងៃ​អនាគត។ ​
ជា​កូន​កសិករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ ​កញ្ញា ​កុប ​ច័ន្ទណាំ ​វ័យ​២៥​ឆ្នាំ​ មាន​ឆន្ទៈ​ចង់​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ នៅ​ថ្ងៃ​អនាគត។ ​

ជាកូន​កសិករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កញ្ញា កុប ច័ន្ទណាំ វ័យ​២៥​ឆ្នាំ មាន​ឆន្ទៈ​ចង់​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី នៅ​ថ្ងៃ​អនាគត។ ធ្វើ​នាយក​រដ្ឋ​មន្រ្តី​ជា​បំណង​ប្រាថ្នា​របស់​គាត់ ប៉ុន្តែ​ពេល​នេះ ជា​គាត់​យុវជន​ឆ្នើម​ម្នាក់ ដែល​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ ដើម្បី​សង្គម ជួយ​ពលរដ្ឋ ដែល​មាន​បញ្ហា​ដី​ធ្លី ឬ​អ្នក​ត្រូវ​គេ​រំលោភ​សិទ្ធិ​ដោយ​ប្រការ​ផ្សេងៗ។ ជាមួយ​គ្នា​នេះ គាត់​ក៏​ជា​យុវជន​ម្នាក់​ដែល​កំពុង​ជំរុញ​ដល់​យុវជន​ផ្សេង​ទៀត ចូលរួម​គិត​គូរ​ពី​រឿង​ប្រទេស​ជាតិផង​ដែរ។