បទយកការណ៍

នៅ​សៀមរាប​មាន អ្នកនាំ​ភ្ញៀវ​ប្រមាណ​៣​ពាន់​នាក់ មគ្គទេសក៍ ភាសា​អង់គ្លេស​យ៉ាប់​ជាង​គេ

សំឡេង ០៨:០០
គុជ សីហា មគ្គទេសក៍ទេសរណ៍នៅតំបន់អង្គរ ខេត្តសៀមរាប
គុជ សីហា មគ្គទេសក៍ទេសរណ៍នៅតំបន់អង្គរ ខេត្តសៀមរាប សហការី

នៅ​ពេល​ដែល​កម្ពុជា​ទទួល​បាន​អ្នក​ទេសចរ​កើន​ឡើង​ជា​លំដាប់ អ្នក​នាំ​ភ្ញៀវ ដែល​ផ្លូវ​ការ​គេ ​ហៅ​ថា​មគ្គទេសក៍ ទេសចរណ៍ ក៏​មាន​ចំនួន​ច្រើន​ដែរ ពិសេស​នៅ​តំបន់​អង្គរ។ មគ្គទេសក៍​នៅ​សៀមរាប មាន​ច្រើន​ភាសា ប៉ុន្តែ​ក្នុង​ចំណោម​នោះ អ្នក​នាំ​ភ្ញៀវ​ភាសា​អង់គ្លេស យ៉ាប់ រក​ប្រាក់​ជាង​គេ ពីព្រោះ​សម្បូរ​អ្នក​ចេះ។ លោក គុជ សីហា ជា​មគ្គទេសក៍ ទេសចរណ៍​ភាសា​អង់គ្លេស​​ម្នាក់ នៅ​សៀមរាប គាត់​រៀប​រាប់​ប្រាប់​យើង ​ពី​អាជីព​នាំ​ភ្ញៀវ​នេះ។