បទយកការណ៍

អ្នក​មាន​ជម្លោះ​ដីធ្លី​កោះកុង​មួយ​ក្រុម យក​ផ្លូវ​ជា​កន្ទេល​មួយ​យប់​ព្រោះ​គ្មាន​កន្លែង​ស្នាក់​នៅ

សំឡេង ០៧:៥៤
នៅយប់មិញ ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅក្នុងខេត្តកោះកុងប្រមាណជាង ១០០នាក់ បានយកកំណាត់ផ្លូវមុខវត្តសាមគ្គីរង្សីជាកន្ទេល និងយកមេឃធ្វើជាដំបូល ដើម្បីសម្រាកកាយពេញមួយយប់ព្រោះតែគ្មានកន្លែងស្នាក់អាស្រ័យ។
នៅយប់មិញ ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅក្នុងខេត្តកោះកុងប្រមាណជាង ១០០នាក់ បានយកកំណាត់ផ្លូវមុខវត្តសាមគ្គីរង្សីជាកន្ទេល និងយកមេឃធ្វើជាដំបូល ដើម្បីសម្រាកកាយពេញមួយយប់ព្រោះតែគ្មានកន្លែងស្នាក់អាស្រ័យ។

នៅ​យប់​មិញ ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ខេត្ត​កោះកុង​ប្រមាណ​ជាង​ ១០០​នាក់ បាន​យក​កំណាត់​ផ្លូវ​មុខ​វត្ត​សាមគ្គី​រង្សី​ជា​កន្ទេល និង​យក​មេឃ​ធ្វើ​ជា​ដំបូល ដើម្បី​សម្រាក​កាយ​ពេញ​មួយ​យប់​ព្រោះ​តែ​គ្មាន​កន្លែង​ស្នាក់​អាស្រ័យ។ ការ​បង្ខំ​ចិត្ត​ដេក​លើ​ផ្លូវ​នេះ គឺ​បន្ទាប់​អាជ្ញាធរ​ខណ្ឌ​ចំការ​មន បាន​ដឹក​ពួក​គេ​ទៅ​ទម្លាក់​ចោល​នៅ​ទីនោះ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ រីឯ​ព្រះ​ចៅ​អធិការ​វត្ត​សាមគ្គី​រង្សី ក៏​មិន​ហ៊ាន​ឲ្យ​ពួកគេ​ចូល​សម្រាក​ក្នុង​វត្ត​ដែរ ព្រោះ​អាជ្ញាធរ​មិន​បាន​ទាក់​ទង​ជាមួយ​ខាង​វត្ត។ យ៉ាង​ណា​ក៏​ដោយ នៅ​យប់​នេះ ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត​ហើយ​បន្ទាប់​អាជ្ញាធរ និង​ព្រះ​ចៅ​អធិការ​វត្ត​បាន​ព្រម​ព្រៀង​គ្នា​នោះ។ ទោះ​ជា​បែប​នេះ​ក្តី ពួក​គេ​ត្រូវ​ដេក​ហាល​សន្សើម និង​ជា​ចំណី​មូស​ក្រុង​ពេញ​មួយ​យប់​ដែរ។