អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក គល់ បញ្ញា៖ «សមាជិក​គណៈ​រដ្ឋ​មន្ត្រី​តិច តែ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជា​ការ​ប្រសើរ»

សំឡេង ១៤:០០
លោក ​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ Comfrel​ ​។
លោក ​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ Comfrel​ ​។ RFI
ដោយ៖ ញឹម សុផល
១៨ នាទី

នៅ​ក្នុង​ឱកាស​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ន័រតុន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​ថ្លែង​ពី​ការ​ផ្លាស់​ប្តូរ​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ខណៈ​ដែល​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​បាន​ដើរ​មក​ដល់​ពាក់​កណ្តាល​ផ្លូវ។ ​ការ​រុះរើ​គណៈ​រដ្ឋ​មន្ត្រី ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ ត្រូវ​បាន​ស្វាគមន៍​ពី​លោក​គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា Comfrel​។ ​ក៏​ប៉ុន្តែ​លោក​ថា​គេ​គួរ​តែ​មាន​ការ​ជ្រើសរើស​ដោយ​បើក​ចំហរ​បន្តិច ផ្តល់​ឱកាស​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​មាន​សមត្ថភាព​មិន​អាស្រ័យ​ទៅ​លើ​សាច់​ញាតិ​ថ្នាក់​ដឹក​នាំ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ