បទយកការណ៍

​កំពង់​ភ្លុក​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ធម្មជាតិ​ទាក់​ទាញ ​នៅ​សៀម​រាប​ដែល​មាន​អង្គរ​វត្ត​

សំឡេង ០៧:២២
សហគមន៍ទេសចរណ៍កំពង់ភ្លុក
សហគមន៍ទេសចរណ៍កំពង់ភ្លុក @RFI

ជិះ​ទូក​ទស្សនា​បឹង​ទន្លេសាប មើល​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​រស់​នៅ​លើ​ទឹក ទស្សនា​ព្រៃ​លិច​ទឹក ជា​អ្វី​ដែល​កំពង់​ភ្លុក​មាន​។ សហ​គមន៍​ទេសចរណ៍​កំពង់​ភ្លុក ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប បាន​ទទួល​អ្នក​ទេសចរ​ជាតិ​និង​បរទេស រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ ពិសេស​នៅ​រដូវ​វស្សា​។ ពលរដ្ឋ​ក្នុង​សហគមន៍​នេះ បាន​ទទួល​ចំណូល​ពី​វត្តមាន​អ្នក​ទេសចរ​តាម​រយៈ​សេវា​ទូក​ដឹក​ភ្ញៀវ​។