បទយកការណ៍

ការ​ធ្វើ​ក្អម ឆ្នាំង​និង​វត្ថុ​អនុស្សាវរីយ៍​ពី​ដី ជា​របរ​សំខាន់​ទីពីរ​របស់​អ្នក​ជន​បទ​ខ្លះ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង

សំឡេង ០៨:៣៥
អ្នកស្រីសន អ៊ីម កំពុងសូន្យរូបនៅផ្ទះរបស់គាត់ក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង
អ្នកស្រីសន អ៊ីម កំពុងសូន្យរូបនៅផ្ទះរបស់គាត់ក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង សហការី

ការ​សូន្យ​រូប​ពី​ដី​ភ្នំ​ សម្រាប់​ធ្វើ​ជា​របស់​របរ​ប្រើប្រាស់​ ដូចជា​ក្អម ឆ្នាំង ចង្រ្កាន និង​ជា​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ផ្សេង​ទៀត គឺ​ជា​មុខរបរ​សំខាន់​ទីពីរ​បន្ទាប់​ពី​របរ​ធ្វើ​ស្រែ​ចំការ​របស់​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ជនបទ​ខ្លះ​នៃ​ខេត្ត​កំពង់​ឆ្នាំង។ ជាក់​ស្តែង​នៅ​ក្នុង​ភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ពួកគេ​ធ្វើ​ការ​សូន្យ​រូប​ទាំង​នេះ​ស្ទើរ​គ្រប់​ផ្ទះ​តែ​ម្តង។ អ្នក​ភូមិ​ ដែល​ធ្វើ​របរ​នេះ សុទ្ធ​សឹង​តែ​ជា​ស្ត្រី។ បើ​តាម​អ្នក​ភូមិ ពួកគាត់​ខ្លះ បាន​សូន្យ​រូប​ទាំង​នេះ ​បោះ​ឲ្យ​ម៉ូយ​នៅ​ក្នុង​ភូមិ​ស្រុក​របស់​គាត់​ យក​ទៅ​លក់​បន្ត ហើយ​ខ្លះ​ទៀត​វិញ មាន​គេ​បញ្ជា​ទិញ​ពី​ទីក្រុង​ភ្នំពេញ។ ទោះបី​ការងារ​នេះ​ប្រឡូក​ប្រឡាក់​នឹង​ដី​ភក់​ជា​រៀង​រាល់​ថ្ងៃ​ក្តី ប៉ុន្តែ​វា​បាន​ផ្តល់​នូវ​ចំណូល​សមរម្យ​ដល់​អ្នក​ភូមិ​នៅ​ទីនោះ។