លោក កុយ គួង៖ សកម្មភាពរបស់លោក សម រង្ស៊ី នៅម៉ាឡេស៊ី មិនអាចធ្វើឱ្យស្ថានភាពនៅកម្ពុជាប្រែប្រួលទេ
លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ហើយនៅថ្ងៃអង្គារម្សិលមិញនេះទៀត លោកក៏បានជួបជាមួយអ្នកតំណាងរាស្ត្រម៉ាឡេស៊ីមួយចំនួនផងដែរ។ ជំនួបទាំងនេះ សុទ្ធតែលើកឡើងពាក់ព័ន្ធនឹងដំណើរការវិលចូលប្រទេសកម្ពុជា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ បន្ទាប់ពីជំនួបជាមួយក្រុមអ្នកតំណាងរាស្ត្រនេះ លោកសម រង្ស៊ី ក៏បានធ្វើសន្និសីទកាសែតធំមួយនៅក្នុងប្រទេសម៉ាឡេស៊ីថែមទៀតផង។ លោកសម រង្ស៊ី បានប្រាប់ក្រុមអ្នកកាសែតពីការមិនបោះបង់ចោលនូវគម្រោងមកកម្ពុជាវិញរបស់លោក និង បន្តអំពាវនាវឱ្យមានការដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ចំពោះបញ្ហានេះ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថា កម្ពុជាមិនបានយកចិត្តទុកដាក់ធំដុំទេចំពោះសកម្មភាពរបស់លោកសម រង្ស៊ី នៅក្នុងប្រទេសម៉ាឡេស៊ីនេះ។ មិនតែប៉ុណ្ណោះ លោកបានគូសបញ្ជាក់ថា សកម្មភាពរបស់លោកសម រង្ស៊ី មិនអាចធ្វើឱ្យស្ថានភាពនៅកម្ពុជាប្រែប្រួលនោះឡើយ។ លោកកុយ គួង បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះយ៉ាងដូច្នេះថា៖
សូមស្ដាប់ប្រសាសន៍របស់ លោក កុយ គួង ដែលរៀបចំឡើងដោយ វណ្ណ សុគន្ធា៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ