ភ្ញៀវប្រចាំថ្ងៃ
លោក គី តិច៖ មេធាវីស្ម័គ្រចិត្តរបស់ប្រមុខរដ្ឋាភិបាល គ្មានអំណាចលើការកាត់ក្តីរបស់តុលាការទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៨
ក្រុមមេធាវីស្ម័គ្រចិត្តរបស់ប្រមុខរដ្ឋាភិបាល បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃពុធនេះ ដឹកនាំដោយលោកមេធាវី គី តិច។ លោក គី តិច ជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ បានបញ្ជាក់ថា ក្រុមមេធាវីនេះ គឺមិនចំណាយថវិកាជាតិនោះទេ ពោលជាលុយផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ឆ្លើយតបនឹងក្តីបារម្ភថា ក្រុមមេធាវីទាំងនេះ អាចដាក់សម្ពាធដល់ការកាត់ក្តីរបស់តុលាការ លោក គី តិច អះអាងថា គ្មានឥទ្ធិពលអ្វីទៅលើការសម្រេចចិត្តរបស់មន្រ្តីតុលាការឡើយ។