ស្រ្តី​សកម្មជន​សហជីព ជា​ចលករ​មួយ​ជំរុញ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ

សំឡេង ០៨:២១
សហភាព​ការងារ​កម្ពុជា រៀប​ចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ស្រ្តី​ឆ្នើម​ក្នុង​ចលនា​សហជីព ឆ្នាំ២០១៧
សហភាព​ការងារ​កម្ពុជា រៀប​ចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ស្រ្តី​ឆ្នើម​ក្នុង​ចលនា​សហជីព ឆ្នាំ២០១៧ @facebook

យ៉ាង​ហោច​ណាស់​ស្រ្តី​ជា​សកម្មជន​សហជីព​ចំនួន​៣១​នាក់ ត្រូវ​បាន​សហជីព​ធំ​មួយ​ជ្រើស​រើស​សម្រាប់​ជា​អ្នក​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​សម្រាប់​ឆ្នាំ​២០១៧​នេះ ដោយ​សារ​តែ​ពួក​គេ​ហ៊ាន​ប្រឈម​នឹង​បញ្ហា និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​នៅ​តាម​វិស័យ​កាត់​ដេរ។ ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​នេះ ត្រូវ​បាន​សហភាព​ការងារ​កម្ពុជា ​ចាត់​ទុក​ថា ជា​ការ​លើក​ទឹក​ចិត្ត និង​ទទួល​ស្គាល់​ពី​ស្នាដៃ​របស់​ស្រ្តី ដែល​ជា​ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន​ក្នុង​បុព្វហេតុ​កម្មករ និង​លក្ខខណ្ឌ​ការងារ។