ពលរដ្ឋរស់នៅខេត្តក្រចេះជាច្រើនគ្រួសារ ឡើងមកតវ៉ាទាមទារឲ្យក្រសួងដែនដីដោះស្រាយរឿងដីធ្លី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពលរដ្ឋមកពីខេត្តក្រចេះជាច្រើននាក់ បានប្រមូលផ្ដុំនៅចំហៀងក្រសួងដែនដី នៅព្រឹកថ្ងៃពុធនេះ។ ការប្រមូលផ្ដុំគ្នាតវ៉ានេះ ត្រូវបានតំណាងប្រជាពលរដ្ឋអះអាងថា ធ្វើឡើងដើម្បីឲ្យក្រសួងដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅស្រុកស្នួលខេត្តក្រចេះ។ បញ្ហាទំនាស់ដីធ្លីនៅក្រចេះ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍពីរដ្ឋាភិបាល ហើយបណ្ដេញពលរដ្ឋចេញដោយបង្ខំនិងគ្មានសូម្បីសំណង។ គួរជម្រាបថា ទំនាស់ដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះនេះ អូសបន្លាយជិត៤ឆ្នាំ។ កាលពីដើមឆ្នាំ២០១៨ ប្រជាពលរដ្ឋរងគ្រោះដោយជម្លោះដីធ្លី បានប្រមូលផ្ដុំគ្នាបិទផ្លូវតវ៉ា បណ្ដាលឲ្យមានការប៉ះទង្គិចជាមួយសមត្ថកិច្ច ដែលមានប្រើប្រាស់អាវុធទៀតផង។ តាមរយៈការប្រមូលផ្ដុំតវ៉ានៅភ្នំពេញថ្ងៃនេះ ពលរដ្ឋបានលើកឡើងពីការសន្យារបស់ក្រសួងដែនដី និងជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយបញ្ហានេះជូនពួកគាត់ឲ្យបានលឿន។
សេចក្តីរាយការណ៍ដោយ អេង គីមហុង អំពីការតវ៉ារបស់ប្រជាពលរដ្ឋខេត្តក្រចេះ ទាក់ទងនឹងរឿងដីធ្លី ថ្ងៃទី២៤ តុលា ឆ្នាំ២០១៨
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ