ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល​ថា ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ល្អ​ដែល​ក្រសួង​ចេញ​មុខ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករ​អំពៅ

សំឡេង ១២:៤៩
លោក ជា សុផារ៉ា​ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី "​ ដំណោះ​ស្រាយ​ករណី​វិវាទ​ពាក់​ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំ​ចេញ "
លោក ជា សុផារ៉ា​ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី "​ ដំណោះ​ស្រាយ​ករណី​វិវាទ​ពាក់​ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំ​ចេញ " @facebook/chea sophara

ករណី​វិវាទ​ដី​ធ្លី​កើត​មាន​រុំា​រ៉ៃ​មក​ហើយ រវាង​ក្រុមហ៊ុន​ស្ករ​អំពៅ​នានា​ និង​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​៤ ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ថ្ងៃ​ទី​១០​តុលា ដែល​កិច្ច​ពិភាក្សា​នេះ ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា និង​ភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត​រួម​មានៈសហភាព​អឺរ៉ុប​ក៏​ដូច​ជា ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​មនុស្ស​ជា​ដើម។ ចំពោះ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក ដែល​បាន​ចូល​រួម​កិច្ច​ពិភាក្សា​នេះ​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ចំណុច​មួយ​ចាប់​ផ្ដើម​ដ៏​ល្អ ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ដី​ធ្លី​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ។