កម្ពុជា-សង្គម

​បញ្ហា​EBA៖ កម្ពុជា​ដាក់​របាយ​ការណ៍​ចុង​ក្រោយ ជូន​គណៈ​កម្មការ​អឺរ៉ុប​នៅ​ថ្ងៃ​នេះ​

សហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក
សហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក REUTERS/Francois Lenoir

នៅថ្ងៃទី ១២ ធ្នូ នេះ គឺ​ជា​ថ្ងៃ​ឱសាន​វាទ​ចុង​ក្រោយ ដែល​សហ​ភាព​អឺរ៉ុប​បាន​តម្រូវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដាក់​របាយ​ការណ៍​របស់​ខ្លួន​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ដើម្បី​ឆ្លើយ​តប​និង​ការពារ​ខ្លួន ពី​ការ​ដក ឬ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​សហ​ភាព​អឺរ៉ុប​។ តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា រំពឹង​ថា គណៈ​កម្មការ​អឺរ៉ុប​នឹង​ធ្វើ​ការ​ពិចារណា​លើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​រាល់​អនុ​សញ្ញា​ទាំង​អស់​។