ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​បង្កើត​បទ​បញ្ញតិ្ត​បន្ថែម​នឹង​ជួយ​ចង​ថៅកែ​ ដែល​បិទ​រោងចក្រ ​ដោយ​ទុច្ចរិត

សំឡេង ១១:២៧
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​បទ​បញ្ញត្តិ ដែល​មាន​លក្ខណៈ​ច្បាប់​សម្រាប់​គ្រប់​គ្រង​ក្នុង​ករណី ដែល​មាន​រោងចក្រ​បិទ​ ឬ​ក្ស័យ​ធន នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​រឿយ​ៗ​ ការ​បិទ​រោងចក្រ​ដោយ​មិន​ទទួល​ខុស​ត្រូវ តែង​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​កម្ពុជា។ គម្រោង​នេះ​ត្រូវ​បាន​គិតគូរ និង​មាន​ការ​ស្វាគមន៍​ពី​សំណាក់​ភាគី​សហជីព ក៏​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត។