ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បោះ​ឆ្នោត​ជាតិ៖ បណ្តឹង​កើន​ឡើង តែ​គជប ថា​មិន​ប៉ះ​ពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​ ខណៈ​LDP ទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ម្សិល​មិញ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ឈប់​ទទួល​ពាក្យ​បណ្តឹង​ជុំវិញ​ភាព​មិន​ប្រក្រតី នៅ​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨។ ​បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប គណៈកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​ពាក្យ​បណ្តឹង​ជាង ២​ពាន់។ ក្នុង​ចំណោម​បណ្តឹង​ទាំង​នោះ គឺ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)។ លោក​ ខឹម វាសនា ដែល​ជា​ប្រធាន​គណបក្ស​អះអាង​ថា បក្ស​របស់​លោក​រក​ឃើញ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ និង​ចាត់​ទុក​ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ មាន​ស្ថានភាព​អាក្រក់​ជាង​អាណតិ្ត​មុន។ សម្រាប់​គជប ទទួល​ស្គាល់​ថា បណ្តឹង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​នេះ មាន​ការ​កើន​ឡើង តែ​ជា​បណ្តឹង​ដូច​គ្នាៗ និង​ពុំ​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន​ក្នុង​ការ​ដោះ​ស្រាយ​ឡើយ។

សកម្មភាពរបស់អ្នកសង្កេតការណ៍បោះឆ្នោត ពេលរាប់សន្លឹកឆ្នោត។
សកម្មភាពរបស់អ្នកសង្កេតការណ៍បោះឆ្នោត ពេលរាប់សន្លឹកឆ្នោត។ Getty Image