ការប្រជែងគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ និងមិនស្របច្បាប់ បង្កភាពងាយស្រួលដល់អ្នកខ្ចីតែគ្រោះថ្នាក់
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:៤៤
ភាពដុះដាលនៃស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយទសវត្សចុងក្រោយនេះ ធ្វើឲ្យផ្ទុះចេញនូវការប្រកួតប្រជែងគ្នារវាងស្ថាប័នឲ្យខ្ចីលុយឯកជន ឈានទៅដល់ការផ្តល់ឥណទាន ដោយមានភាពអនុគ្រោះច្រើន។ ក្នុងចំណោមអ្នកទទួលឥណទានទាំងអស់នៅក្នុងប្រទេសកម្ពុជា មួយចំនួនរងការបាត់បង់ទ្រព្យបញ្ចាំ ដូចជាផ្ទះសម្បែង ដីធ្លីជាដើម ដោយសារតែការឲ្យខ្ចីប្រាក់ពេលខ្លះងាយពេក រួមនឹងការប្រាក់ខ្ពស់ផងដែរ ហើយអ្នកខ្ចីមិនមានលទ្ធភាព សងត្រលប់វិញ។ បញ្ហានេះបង្កឲ្យមានប្រតិម្មពីប្រមុខរដ្ឋាភិបាលកម្ពុជា ដោយមានការស្តីបន្ទោសទៅលើអ្នកឲ្យខ្ចី និងអ្នកខ្ចីលុយគេ ដែលមិនមានលទ្ធភាព។