ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា៖ រដ្ឋាភិបាល​ថា មិន​ប្រឆាំង

សំឡេង ១០:០៦
អ្នកស្រឡាញ់ភេទដូចគ្នា
អ្នកស្រឡាញ់ភេទដូចគ្នា @Oudom

កាល​ពី​សប្ដាហ៍​មុន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​​ចេញ​ផ្សាយ​របាយការណ៍​មួយ បង្ហាញ​ថា អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី ស្ទើរ​តែ​ទាំងអស់ ធ្លាប់​ត្រូវ​បាន​គេ​ប្រមាថ​នៅ​តាម​ទីសា​ធារណៈ​។ ការ​ប្រមាថ​រើស​អើង​នេះ មែន​ទែន​ទៅ កើត​មាន​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាទូទៅ​តែ​ម្ដង​នៅ​កម្ពុជា​។ ប្រឈម​នឹងបញ្ហា​នេះ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​បាន​ទាមទារ​ឲ្យ​មាន​យន្តការ​ការពារ​ដោយ​ច្បាប់​ពី​សំណាក់​រដ្ឋាភិបាល និង​លទ្ធភាព​រៀប​អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​។ អាពាហ៍ពិពាហ៍​ស្រប​ច្បាប់ ដែល​មន្ដ្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ថាមិន​ប្រឆាំងតែ​ស្នើ​ឲ្យ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​តស៊ូ​មតិ​ជាមួយ​អ្នកនយោបាយ ជាជាងជាមួយ​​រដ្ឋាភិបាល​។