ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សន្តិភាព​កម្ពុជា៖ គ្មាន​សង្គ្រាម​តែ​ខ្វះ​សន្តិសុខ​ពេញ​លេញ

សំឡេង ១០:៤៦
កង​កំលាំង​សន្តិសុខ​​បំពាក់​ដោយ​អាវុធ​វែង ​ត្រូវ​បាន​ដាក់​ពង្រាយ​ពីរ​ៗ​នាក់​នៅ​តាម​ដង​មហាវិថី ដើម្បីការពារសុវត្តិភាព។
កង​កំលាំង​សន្តិសុខ​​បំពាក់​ដោយ​អាវុធ​វែង ​ត្រូវ​បាន​ដាក់​ពង្រាយ​ពីរ​ៗ​នាក់​នៅ​តាម​ដង​មហាវិថី ដើម្បីការពារសុវត្តិភាព។ RFI/ Siv Channa

នៅ​ក្នុង​ឱកាស​នៃ​ទិវា​សន្តិភាព​អន្តរជាតិកាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​លើក​ឡើង ពី​ការ​សម្រេច​បាន​នូវ​សន្តិភាព​ពេញ​លេញ​កាល​ពី​ឆ្នាំ​ ១៩៩៨ តាម​នយោបាយ​ឈ្នះ-ឈ្នះ របស់​រដ្ឋាភិបាល​កម្ពុជា និង​នាំ​មក​នូវ​ឯកភាព​ជាតិ​ផង​ដែរ។ ការ​បញ្ជាក់​​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម​ជិត​ ៣​ទសវត្សរ៍។ ​ក៏​ប៉ុន្តែ​ក្រុម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា បាន​ឲ្យ​និយម​ន័យ​ផ្សេង​ៗ​គ្នា លើ​ពាក្យ«សន្តិភាព»នេះ សម្រាប់​​បរិបទ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ថា​នៅ​មិន​ទាន់​មាន​អត្ថន័យ​គ្រប់​ជ្រុង​ជ្រោយ​ និង​ខ្វះ​សុវត្ថិភាព​ពេញ​លេញ​នៅ​ឡើយ។