លោក លៀវ គឹមឡាយ៖ កម្មវិធីប៊ីប ផ្តល់ឱកាសឲ្យយុវជនដែលបោះបង់ការសិក្សា អាចបន្តការសិក្សាបាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក លៀវ គឹមឡាយ មន្ត្រីកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ពីអង្គការយូណេស្កូ។ កាលពីថ្ងៃម្សិលមិញ ក្រសួងអប់រំ និងអង្គការយូណេស្កូ បានដាក់ឲ្យដំណើរការមណ្ឌលសិក្សាទី១ នៃកម្មវិធី ដែលអនុញ្ញាតឲ្យយុវជន បោះបង់ការសិក្សា អាចបន្តការសិក្សាបាន។ កម្មវិធីនេះមានឈ្មោះថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ឬ ប៊ីប (BEEP)។ លោក លៀវ គឹមឡាយ លើកឡើងថាកម្មវិធីនេះនឹងទាក់ទាញយុវជនដែលបោះបង់ការសិក្សា ឬធ្វើការពេញម៉ោង អាចបន្តការសិក្សាបាន។ លោកបន្ថែមថា គម្រោងនេះទទួលបានការចាប់អារម្មណ៍ និងចុះឈ្មោះច្រើនតាមរយៈបណ្តាញអ៊ីនធឺណិត។