ភ្ញៀវប្រចាំថ្ងៃ

លោក​ខៀវ បូរិន៖ នៅ​តែ​មាន​ការ​កាប់​ឈើ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​ការ​ពារ​

សំឡេង ១០:២៤
លោក​ខៀវ បូរិន ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន
លោក​ខៀវ បូរិន ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ គឺ​លោក​ខៀវ បូរិន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូល​ដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​។ លោក​ខៀវ បូរិន​បាន​ឲ្យ​ដឹង​ថា​ក្រសួង​​បរិស្ថាន​ទទួល​ស្គាល់​ថា ​នៅ​មានការ​កាប់​ឈើ​ជា​លក្ខណៈ​គ្រួសារ​តិច​តួច​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​។ តែ​លោក​ថា​ក្រសួង​បាន​ធ្វើ​ការ​ងារ​ជា​ច្រើន​ហើយ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ។​ លោក​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​សឹង​តែ​គ្មាន​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ​កើត​ឡើង។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កាប់​ឈើ​ជា​លក្ខណៈ​គ្រួសារ​ បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​កំពុង​តែ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ក្បែរ​តំបន់​ការពារ​ធម្មជាតិ តាម​រយៈ​របរ​ផ្សេងៗ​ទៀត​ ជា​ជាង​ការ​ពឹង​ផ្អែក​លើ​ការ​កាប់​ឈើ​។