ភ្ញៀវប្រចាំថ្ងៃ

លោក ឡុង ឌីម៉ង់៖«តាម​កិច្ច​សន្យា​ការងារ​ទី​១ ហាម​ធ្វើ​នយោបាយ ទី​២ ហាម​ធ្វើ​អ្វី​ប៉ះពាល់​ដ​ល់កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល»

សំឡេង ១១:៣៦
លោកឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​​សាលារាជធានីភ្នំពេញ​
លោកឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​​សាលារាជធានីភ្នំពេញ​ សហការី
ដោយ៖ ញឹម សុផល
១៦ នាទី

នៅ​សប្តាហ៍​ក្រោយ​លោក​ឡុង ឌីម៉ង់ អតីត​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ នឹង​ទៅ​បំពេញ​ការងារ​ថ្មី​ជា​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ដំណើរ​ទៅ​កាន់​ការងារ​ថ្មី​របស់​លោកឡុង ឌីម៉ង់ ជា​មន្ត្រី​ការ​ទូត​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ឯក​អគ្គរាជ​ទូត​ចាស់​លោក ស៊ុត ឌីណា បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​និង​កំពុង​ប្រឈម​មុខ​ចំណាត់​ការ​ផ្លូវ​ច្បាប់។ សម្រាប់​លោក​ឡុង ឌីម៉ង់ កិច្ចការ​ជា​អត្ថិភាព​របស់​លោក​គឺ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា-កូរ៉េ​ខាង​ត្បូង។ ពិនិត្យ​មើល​បញ្ហា​រដ្ឋបាល ផ្តល់​សេវា​សាធារណៈ​ឲ្យ​ល្អ កៀង​គរ​វិនិយោគិន​បរទេស​និង​កូរ៉េ រំលឹក​និង​សម្រួល​ការងារ​ដល់​ពលករ​ខ្មែរ។