ភ្ញៀវប្រចាំថ្ងៃ

លោក ឡុង ឌីម៉ង់៖ សាលា​រាជធានី នឹង​បន្ត​ដោះ​ស្រាយ​បញ្ហា​ជន​អនាថា​តាម​​​ផ្លូវ ពិសេស​កុមារ​កាន់​អំបោស សម្អាត​រថយន្ត​អ្នក​ដំណើរ​

សំឡេង ១២:៥៣
លោកឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​​សាលារាជធានីភ្នំពេញ​
លោកឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​​សាលារាជធានីភ្នំពេញ​ សហការី
ដោយ៖ អ៊ឹម រចនា
១៧ នាទី

កាល​ពី​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ ទើប​តែ​បាន​សម្រេច​បញ្ឈប់ លែង​ឲ្យ​ក្រុម​ជន​ពិការ ​ប្រគំ​តន្ដ្រី​តាម​ទីសាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ​នេះ មិន​មែន​ជា​ការងារ​តែមួយ​ដែល​​អាជ្ញាធរ​ធ្វើ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​នោះ​ទេ​។ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​ថ្ងៃ​នេះ គូស​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​​ភ្នំពេញ នឹង​បន្ត​ដោះ​ស្រាយ​បញ្ហា​ជន​អនាថា​តាម​ដង​ផ្លូវ ជា​ពិសេស​សកម្មភាព​របស់​កុមារ​តូច​ៗ ដែល​​កាន់​អំបោសសម្អាត​​រថយន្ត​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​។ ​ត​ទៅ​នេះ ជា​បទ​សម្ភាស​រវាង​អ៊ឹម រចនា និង​លោក ឡុង ឌីម៉ង់​។