ភ្ញៀវប្រចាំថ្ងៃ
លោក ឡោ រស្មី៖«វេទិកាស្តីពីកសិកម្មនៅថ្ងៃនេះ ផ្តល់សារៈប្រយោជន៍ច្រើនដល់កំណែទម្រង់វិស័យកសិកម្មនៅកម្ពុជា»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៦
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវេទិកាទ្រង់ទា្រយធំជាលើកដំបូង ដោយមានការចូលរួមពីផ្នែកពាក់ព័ន្ធ រួមទាំងសហគមន៍ នានា ដែលអាស្រ័យផលលើវិស័យកសិកម្ម ប្រមាណជាង ៤០០នាក់។ លោក ឡោ រស្មី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មលើកឡើងថា កម្មវិធីថ្ងៃនេះ បានបើកឲ្យមានការចូលរួមមតិ ដោយសេរីពីប្រជាសហគមន៍ ក្នុងការលើកឡើងពីការប្រឈមនានា លើវិស័យកសិកម្ម។ លោកថា ក្រសួងកសិកម្មរីករាយ ទទួលយកការលើកឡើងនានាពីគ្រប់មជ្ឈដ្ឋាន យកទៅពិចារណា និងស្វែងរកដំណោះស្រាយ។