ភ្ញៀវប្រចាំថ្ងៃ

លោក ហ៊ុន ឡាក់៖គ្មាន​អ្នក​ណា​ម្នាក់​ឆ្លៀត​ឱកាស​ទាញ​យក​ផល​ចំណេញ​ពី​វិបត្តិ​ស្រូវ​ទេ

សំឡេង ១៤:៣៧
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ សហការី

រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា ២៧លាន​ដុល្លារ​ក្នុង​ការ​ទិញ​ស្រូវ​ពី​កសិករ បន្ទាប់​ពី​ពួក​គាត់បាន​ជួប​វិបត្តិ​ស្រូវ​ចុះ​ថ្លៃ​មិន​ធ្លាប់​មាន​ពី​មុន​មក។ អ្នក​ជំនាញ​ផ្នែក​ស្រូវ អង្ករ ថា ការ​លូក​ដៃ​របស់ រដ្ឋាភិបាល​នៅ​ពេល​នេះ​មិន​យឺត​ពេល​ទេ​ព្រោះ​ថា គ្មាន​អ្នក​ស្មាន​ដឹង​មុន ហើយ​ម្យ៉ាង​ទៀត​ប្រទេសក្បែរ​ខាង​កម្ពុជា​ក៏​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា​ដែរ។ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រើ​ប្រាស់​ថវិកា​ខ្លាចគ្មាន​តម្លាភាព​នៅ​ក្នុង​ការ​សង្គ្រោះ​តម្លៃ​ស្រូវ លោក​ឧកញា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា បាន​គូស​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ម្នាក់​ឆ្លៀត​ពេល​នេះ​ទាញ​យក​ឱកាស​ចំណេញ​ដាក់ខ្លួន​ឯង​នោះ​ទេ។ ព្រោះ​កញ្ចប់​ថវិកា​ផ្ដល់​ទៅ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ផ្ទាល់​តែ​ម្ដង​ដោយ​មាន​ភ្ជាប់ជាមួយ​លក្ខខណ្ឌ​ច្បាស់​លាស់៕