ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

CNRP៖ គម្រោង​សាងសង់ ទីក្រុង​មិត្តភាព កម្ពុជា-ចិន ត្រូវ​តែ​សិក្សា​លម្អិត​ថែម​ទៀត

សំឡេង ១១:៣១
វិនិយោគិនខ្មែរនិងចិន ចាប់ដៃគ្នាបង្កើតទីក្រុងចិនមួយ នៅជាយរាជធានីភ្នំពេញ
វិនិយោគិនខ្មែរនិងចិន ចាប់ដៃគ្នាបង្កើតទីក្រុងចិនមួយ នៅជាយរាជធានីភ្នំពេញ

គម្រោង​សាងសង់ «ទីក្រុង​មិត្តភាព​កម្ពុជា-ចិន» ក្រោម​ទឹក​ប្រាក់​វិនិយោគ មួយ​ពាន់​ប្រាំ​រយ​លាន (១៥០០) លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​ភាគី​កម្ពុជានិង​ចិន​ ចុះ​ហត្ថលេខា​លើ​ កិច្ច​ព្រម​ព្រៀង​យោគ​យល់​គ្នា​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៦។ បើ​តាម​ការ​បង្ហើប​ព័ត៌មាន ពី​ក្រុមហ៊ុន​ភាគី​កម្ពុជា LYP Group គម្រោង​ថ្មី​ជា​ប្រវត្តិសាស្រ្ត​នេះ នឹង​ផ្តើម​សាង​សង់​នៅ​ដើម​ឆ្នាំ​ ២០១៧ លើ​ផ្ទៃ​ដី ៥៥០​ហិកតា ក្នុង​បរិវេណ​ទីក្រុង​រណប សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វា។ ក្រុមហ៊ុន​ចិន China Minsheng Investment នឹង​ប្រើ​ទុន​រួមគ្នារបស់ ក្រុមហ៊ុន​ចិន​ជា​ច្រើន មក​អភិវឌ្ឍន៍​អចលនទ្រព្យ​លើ​ដី​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ បាន​សម្តែង​ក្តី​បារម្ភ​ថា គម្រោង​ធំ​ខ្នាត​យក្ស​បែបនេះ រដ្ឋាភិបាល​គួរ​តែ​សិក្សា​ឲ្យ​លម្អិត ដើម្បី​កុំ​ឲ្យ​បរាជ័យ​ដូច​គម្រោង​មុន​ៗ ជា​ពិសេស​គួរ​សិក្សា​ពី​ផល​ប៉ះពាល់​មក​លើ​ប្រទេស​ជាតិ និង​ពលរដ្ឋ​របស់​ខ្លួន។