ភ្ញៀវប្រចាំថ្ងៃ

លោកស្រី​ ម៉ា សូយ៉ិនដា៖ ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួល​បណ្តឹង​ចេញ​មុខ​បាន​ច្រើន

សំឡេង ១៣:៣០
លោកស្រីវេជ្ជបណ្ឌិត ម៉ា សូយ៉ិនដា ជាប្រធាននាយកដ្ឋានអប់រំ បង្កា និងទប់ស្កាត់អំពើពុករលួយនៃអង្គភាពប្រឆាំងអំពើពុករលួយ។
លោកស្រីវេជ្ជបណ្ឌិត ម៉ា សូយ៉ិនដា ជាប្រធាននាយកដ្ឋានអប់រំ បង្កា និងទប់ស្កាត់អំពើពុករលួយនៃអង្គភាពប្រឆាំងអំពើពុករលួយ។ @RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​យប់​នេះ គឺ​លោកស្រី​វេជ្ជ​បណ្ឌិត ម៉ា សូយ៉ិនដា ជា​ប្រធាន​នាយក​ដ្ឋាន​អប់រំ បង្កា និង​ទប់​ស្កាត់​អំពើ​ពុក​រលួយ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ នៅ​ថ្ងៃ​នេះ​ គឺ​ជា​ទិវា​ជាតិ-អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​៩​ធ្នូ ហើយ​នៅ​ថ្ងៃ​នេះ​ដែរ គឺ​ជា​លើក​ទី ៦​ហើយ ដែល​កម្ពុជា​អបអរ និង​ប្រារព្ធ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ។ ទាក់​ទង​នឹង​ថ្ងៃ​នេះ​ដែរ លោក​ស្រី​ម៉ា សូយ៉ិនដា បាន​លើក​ឡើង​ថា​កាល​ពី​មុខ​បណ្តឹង​អនាមិក មាន​ច្រើន​ជាង​បណ្តឹង​ចេញ​មុខ ប៉ុន្តែ​ឆ្នាំ​នេះ​មាន​បណ្តឹង​ចេញ​មុខ​ច្រើន​ជាង ដោយសារ​ដែល​ពួក​គាត់​ប្តឹង​ភ្លាម អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អញ្ជើញ​ពួក​គាត់​មក​ភ្លាម ដើម្បី​វិភាគ​ជូន​គាត់។ ក្នុង​ឆ្នាំ​នេះ​ដែរ ACU បាន​បញ្ជូណ ១០​ករណី ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី ដែល​ករណី​ទាំង​នេះ​ទាក់​ទង​នឹង​ការ​សូក​ប៉ាន់។