កម្ពុជា-សង្គម

​ទោះ​មិន​ទាន់​មាន​ករណី​ឆ្លង​ក៏​ដោយ អាជីវករ​ជា​ច្រើន​កន្លែង​លក់​ម៉ាស់​អស់ពី​ស្តុក​

ម៉ាសបានអស់ពីស្តុក
ម៉ាសបានអស់ពីស្តុក @RFI

ម៉ាស់​ប្រភេទ​ល្អ​គួរ​សម សម្រាប់​ការពារ​ការ​ចម្លង​មេរោគ​ផ្សេងៗ​តាម​ផ្លូវ​ដង្ហើម នៅ​ថ្ងៃ​ចន្ទ​ទី២៧​មករា​នេះ បាន​លក់​ដាច់​អស់​ស្ទើ​គ្រប់​កន្លែង ជា​ពិសេស​តាម​ឱសថ​ស្ថាន​នានា​នៅ​ទីក្រុង​ភ្នំពេញ​។ ការ​លក់​ម៉ាស់​ដាច់​អស់​ខុស​ពី​ប្រក្រតី​បែប​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី នៅ​ទីក្រុង​វ៉ូហាន ប្រទេស​ចិន ដែល​ជំងឺ​ផ្លូវ​ដង្ហើម​នេះ បាន​ឆ្លង​រាល​ដាល​ដល់​បណ្តា​ប្រទេស​ជាង​១០​ហើយ នៅ​លើ​ពិភពលោក​។ 

ផ្សាយពាណិជ្ជកម្ម

ឱសថស្ថា​នរងជាច្រើ​នកន្លែង បានប្រា​ប់ទៅកា​ន់អតិថិជនរបស់​ខ្លួននៅថ្ងៃនេះ ថាម៉ាស់គ្រប់ប្រភេទស​ម្រាប់ការពា​រការវិរុសឆ្លងតា​មផ្លូវដង្ហើមនា​នា បានលក់​អស់ពីស្តុក​ទៅហើយ។ អ្នកលក់ម្នា​ក់នៃឱសថស្ថា​នរងមួយក្នុងចំណោ​មឱសថ​ស្ថានរងពី៤ ទៅ៥កន្លែង នៅខា​ងជើងផ្សារទួលទំពូង បាន​ប្រាប់ថា ប៉ុន្មានថ្ងៃកន្ល​ងទៅ ឱសថស្ថាន​របស់គេ បានល​ក់អស់ម៉ាស់​ចំនួន ១០កេស។ ហើយ​ពេលនេះ មិនទាន់បា​ននាំចូលមកទៀ​តទេ។ ទោះយ៉ា​ងណា គេនៅមិន​ទាន់ដឹងនៅឡើយថា ចាប់តាំ​ងពីមានដំណឹងពីមេរោ​គឆ្លងផ្លូវដ​ង្ហើមប្រទេស​ថ្មីនេះនៅប្រទេ​សចិន កម្ពុជា ដែល​មិនទាន់មាន​ករណីឆ្លងជំងឺ​នេះនៅឡើយ បានល​ក់ម៉ាស់អស់​ប៉ុន្មាននោះ​ទេ។
 

ដោយឡែក ម៉ាស់ប្រ​ភេទល្អ ក៏នៅមាន​ដាក់លក់ដែរ នៅតា​មឱសថស្ថា​នរងតិ​ចតួច ក៏ប៉ុន្តែបានឡើង​ថ្លៃមួយជា​បី មួយជាបួន។ ឆ្លើយតបទៅនឹង បញ្ហានេះ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះ​ដែរ បានចេញសេច​ក្តីអំពាវនា​វមួយ ស្នើសុំអ្នក​លក់ម៉ាស់ទាំងអ​ស់នៅទូទាំងប្រ​ទេស ចូលរួមទប់ស្កា​ត់ការចម្លងវីរុស​កូរ៉ូណាថ្មី ដោយសុំ​កុំតម្លើងថ្លៃ​ម៉ាស់។

ជាមួយគ្នានេះ គណបក្សប្រ​ជាធិបតេ​យ្យមូលដ្ឋាន នៅ​ថ្ងៃចន្ទដែរ បាន​ហៅការអំពា​វនាវរបស់ក្រសួងសុខា​ភិបាលក្នុងការទប់​ស្កាត់ការឡើងថ្លៃម៉ា​ស់ថាគ្មាន​បានការ ហើយគណ​បក្សក្រៅរដ្ឋា​ភិបាលមួយនេះ បា​នផ្តល់ជាយោ​បល់ថា រដ្ឋាភិបាលត្រូ​វត្រៀ​មម៉ាស់ពាក់មុ​ខចំនួនរាប់លាន ដើម្បីចែកជូ​នប្រជាជនដែល​ជាវិធានការសម្រា​ប់ប្រយោជន៍​សាធារណៈ​។

ទោះយ៉ាងណា អាជ្ញាធរក្រុងប៉ោ​យប៉ែត បាននិងកំពុ​ងចែកម៉ា​សពាក់មុខ​ចំនួន១លាន​ម៉ាស់ ចាប់ពី​ថ្ងៃទី២៧មករា តទៅ។ មួយវិញ​ទៀត ក្រៅពី​ម៉ាស់ការពារ ក្រសួង​សុខាភិបាល ​ក៏បានប្រាប់ប្រ​ជាពលរដ្ឋដែរថា ប្រសិនបើ​មិនមានម៉ា​ស់ទេនោះ​ គេក៏​អាចប្រើកន្សែង​ ឬក្រដាស​ជូតមាត់​ សម្រាប់ទ​ប់មាត់នៅពេ​លក្អកកណ្តា​ស់បាន​ ហើយត្រូវលា​ងដៃភ្លាមក្រោ​យពេលក្អកកណ្តាស់ជា​មួយសាប៊ូ និងទឹក​ស្អាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI