បទយកការណ៍

បណ្ឌិត មាស នី ៖ “គ្រួសារ​ខ្ញុំ មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​វិភាគ​ទេ តែ​ជា​ឧត្តម​គតិ​របស់​ខ្ញុំ!”

សំឡេង ០៧:១២
បណ្ឌិត មាស នី អ្នកស្រាវជ្រាវសង្គម
បណ្ឌិត មាស នី អ្នកស្រាវជ្រាវសង្គម @Meas Nee FB

លោក កែម ឡី ត្រូវ​គេ​បាន​សម្លាប់ លោក កឹម សុខ បាន​ជាប់​ឃុំ​។ ទិដ្ឋភាព​ជាក់​ស្តែង​ទំាង​អស់​នេះ ​ជា​ផ្នែក​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​វិភាគ​នៅ​កម្ពុជា​មាន​ការ​លំបាក​ ហើយ​អ្នក​ចេះ​ដឹង​ខ្លះ​ មិន​ហ៊ាន​ចេញ​មុខ​ធ្វើ​ការ​វិភាគ​ពី​បញ្ហា​សង្គម​ នយោបាយ​ ដែល​ជា​កញ្ចក់​សង្គម​មួយ​នោះ​។ លោក មាស នី ជា​អ្នកវិភាគ​មួយ​រូប​ ដែល​គេ​បាន​មើល​ឃើញ​ថា ​នៅ​តែ​ហ៊ាន​បញ្ចេញ​មតិ ទោះបី​លោក​ធ្លាប់​ទទួល​រង​ការ​រិះ​គន់​ ពី​ប្រមុខ​ដឹក​នាំ ​យ៉ាង​ណាក្តី​។ ជា​អតីត​គ្រូ​បង្រៀន​ ជា​អ្នក​ស្រាវ​ជ្រាវ​សង្គម លោក មាស នី និយាយ​ថា ឧត្តម​គតិ​របស់​លោក ដែល​នាំឲ្យ​លោក ចេញ​មុខ​ធ្វើ​ជា​អ្នក​វិភាគ ដូច​រាល់​ថ្ងៃ​នេះ។