ភ្ញៀវប្រចាំថ្ងៃ
លោក មាស វីរិទ្ធ៖« លទ្ធផលនៃការបង្ក្រាបគ្រឿងញៀននៅឆ្នាំថ្មីនេះ នឹងមានការប្រែប្រួលជាវិជ្ជមាន»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៤
ប្រទេសកម្ពុជានឹងចាប់ផ្តើមទំព័រថ្មីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០១៧ខាងមុខនេះ ដោយមានការប្រកាសពីផែនការយុទ្ធនាការជាក់លាក់។ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់វិទ្យុបារាំង RFI ថា ថ្វីបើផែនការការងារមិនមានអ្វីខុសពីប្រក្រតីមែនពិត ក៏ប៉ុន្តែការអនុវត្តផែនការសម្រាប់យុទ្ធនាការបង្កា្របគ្រឿងញៀនឆ្នាំថ្មី នឹងមិនត្រូវធ្វើបែបលំៗនោះទេ។ មិនលំៗ ដោយសារមានកិច្ចប្រជុំរៀងរាល់១សប្តាហ៍ម្តង ២សប្តាហ៍ម្តង និង១ខែម្តង ដើម្បីរិះរកភាពរីកចម្រើន និងចំណុចខ្វះខាត។