កម្ពុជា-សង្គម

​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​៖ ការ​ប៉ះ​ពាល់​ឆ្លង​ដែន​នឹង​កើត​មាន​ជុំវិញ​ការ​សង់​គម្រោង​ទំនប់​ហ្លួងព្រះ​បាង​នៅ​ចុង​ឆ្នាំ​២០២០​នេះ​

ខ្សែស្រឡាយទន្លេមេគង្គហូរកាត់ផែនទីប្រទេសនានា
ខ្សែស្រឡាយទន្លេមេគង្គហូរកាត់ផែនទីប្រទេសនានា @Internet

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល បណ្តាញ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​ផែន​ការ​សាង​សង់​គម្រោង​ទំនប់​ហ្លួង​ព្រះ​បាង​នៅ​ចុង​ឆ្នាំ ២០២០នេះ​ថា​អាច​នឹង​មាន​ផល​ប៉ះពាល់​ឆ្លង​ដែន​ មក​លើ​ប្រទេស​ដែល​នៅ​ខាង​ក្រោម​ប្រទេស​ឡាវ ដោយ​សារ​ប្រទេស​ទាំង​នោះ​ប្រើ​ប្រាស់​ទឹក​ទន្លេ​មេគង្គ​រួម​តែ​មួយ​។ បន្ថែម​ពី​នេះ ចំពោះ​ផែន​ការ​សាង​សង់​គម្រោង​ទំនប់​ហ្លួងព្រះបាង​នៅ​ចុង​ឆ្នាំ ២០២០នេះ នឹង​មិន​ផ្តល់​ពេល​គ្រប់​គ្រាន់​ដើម្បី​សិក្សា​បន្ថែម​ទៅ​លើ​សំណើរ​របស់​អ្នក​ពាក់​ព័ន្ធ មុន​ចាប់​ផ្តើម​សាង​សង់​ទំនប់​វារី​អគ្គិសនី​នោះ​ទេ​។ ដូច្នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​ទទូច​ឲ្យ​រដ្ឋា​ភិបាល​ឡាវ ដែល​ជា​ម្ចាស់​គម្រោង និង​គណៈ​កម្មការ​ទន្លេ​មេគង្គ ត្រូវ​ផ្តល់​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ឆ្លង​ដែន​នេះ ដើម្បី​ធានា​ការ​ប្រើ​ប្រាស់​ទន្លេ​មេគង្គ​ឲ្យ​មាន​សម​ភាព​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍ លោក ម៉ក់ ប៊ុនធឿន អ្នកសម្របសម្រួលបណ្តាញសម្ព័ន្ធទន្លេកម្ពុជា៖

គួរ​ជម្រាប​ជូន​ថា ការសិក្សា និងក្តីបា​រម្ភទាំងនេះក៏ត្រូវបា​នលើកឡើងនៅ​ក្នុងកិច្ចប្រ​ជុំលើកទី៩ របស់ក្រុ​មការងារ​ថ្នាក់តំបន់ នៅក្នុង​វេទិការយៈពេល ២ ផ្តើមពីថ្ងៃទី៥ -៦កុម្ភៈ នៅខេត្តហ្លួងព្រះបាង ប្រទេ​សឡាវផងដែរ។ កិច្ចប្រជុំ​នេះរៀ​បចំឡើងដោ​យគណៈកម្មកា​រទន្លេមេ​គង្គមានអ្ន​កចូលរួមជិត ២០០ នាក់ តំណាងឱ្យ​អង្កការស​ង្គមស៊ីវិល ដៃគូអភិ​វឌ្ឍន៍ និងក្រុម​ការងារថ្នា​ក់តំ​បន់មកពីប្រ​ទេសក​ម្ពុជា វៀត​ណាម ថៃនិងឡាវ។

គួរបញ្ជា​ក់ផងដែរ គម្រោងទំ​នប់ហ្លួងព្រះបាង ត្រូវ​សង់លើដងទ​ន្លេមេ នៃទន្លេ​មេគង្គក្នុ​ងប្រទេ​សឡាវ ស្ថិតនៅចម្ងា​យប្រមា​ណ១៣៧​២គីឡូម៉ែត្រពីព្រំប្រ​ទល់​ប្រទេសកម្ពុ​ជា-ឡាវ។ ​ការសា​ងសង់ទំ​នប់ហ្លួងព្រះបាង ត្រូវបា​នរំពឹងថានឹ​ងចាប់ផ្ដើ​មនៅចុងឆ្នាំ២០២០នេះ ដោយគ្រោ​ងនឹងបញ្ចប់​នៅក្នុងឆ្នាំ​២០២៧។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI