ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ឃ្លាំ​មើល​បរិស្ថាន ស្វាគមន៍​ការ​បញ្ឈប់​នាំ​ចេញ​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ តែ​មិន​ទាន់​ជឿ​១០០%

សំឡេង ០៩:២៣
យុវជន​​មាតា​​ធម្មជាតិ​ កំពុង​ចង្អុល​បង្ហាញ​ពី​សាឡង់​បូមខ្សាច់​ នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ក្រុម​យុវជន​ធ្វើ​ការ​បណ្តេញ​ចេញ ​ក្នុ​ង​ខេត្ត​កោះ​កុងនា​ពេល​កន្លង​មក។។​
យុវជន​​មាតា​​ធម្មជាតិ​ កំពុង​ចង្អុល​បង្ហាញ​ពី​សាឡង់​បូមខ្សាច់​ នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ក្រុម​យុវជន​ធ្វើ​ការ​បណ្តេញ​ចេញ ​ក្នុ​ង​ខេត្ត​កោះ​កុងនា​ពេល​កន្លង​មក។។​ សហការី

ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ថ្ងៃ​ទី​ ១០ កក្កដា បាន​ចេញ​សេចក្តី​ប្រកាស ស្តី​ពី ការ​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​នាំ​ខ្សាច់​គ្រប់​ប្រភេទ​នៅ​ខេត្ត​កោះកុង ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ សេចក្តី​សម្រេច​លើក​ទី​២​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​របាយការណ៍​ស្តី​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​បូម​ខ្សាច់​សមុទ្រ ដែល​ស្ថិត​នៅ​តាម​ស្ទឹង​នានា​នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ដែល​ត្រូវ​បាន​រង​ការ​រិះគន់​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​បរិស្ថាន​នៅ​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ សេចក្តី​ប្រកាស​នេះ ត្រូវ​បាន​ស្វាគមន៍​ភ្លាមៗ ដោយ​ក្រុម​អ្នក​តស៊ូ​មតិ ប៉ុន្តែ​ពួក​គេ​នៅ​មិន​ទាន់​ជឿ​ជាក់​១០០%​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​ឃ្លាំ​មើល​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង បាន​កត់​សំគាល់​ថា មាន​សេចក្តី​សម្រេច​មួយ​ចំនួន ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​បរាជ័យ ក្រោយ​ពី​ការ​ដាក់​ឲ្យ​អនុវត្ត។