អានតួអត្ថបទ
កម្ពុជា

ក្រសួង​ពាណិជ្ជ​កម្ម​មិន​បាន​ចេញ​របាយ​ការណ៍ ​ពី​ការ​បិទ​រោង​ចក្រ​កាត់​ដេរ​ចំនួន​១៣០​ នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៥នោះ​ទេ​

កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW
ដោយ៖ ប្រាក់ ធីតា
1 នាទី

កាលពី​សប្តាហ៍​មុននេះ មាន​កាសែត​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា ក្នុង​ឆ្នាំ២០១៦នេះ អាច​នឹងមាន​ក្រុមហ៊ុន និង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១៥០ គ្រោង​នឹង​បិទទ្វារ ដោយ​លើក​ហេតុផល​ថា​មកពី​មានការ​ប្រកួតប្រជែង​ទាប និង​ការដំឡើង​ប្រាក់​ឈ្នួល​គោល​ជាដើម។ កាសែត​មួយ​នោះបាន​បន្តទៀតថា យោងតាម​ក្រសួង​ពាណិជ្ជ កាលពី​ឆ្នាំ២០១៥ មាន​រោងចក្រ​កាត់ដេរ​ចំនួន ១៣០បាន​បិទទ្វារ​ជា​ស្ថាពរ។ ប៉ុន្តែ​ឆ្លើយតប​នឹង​ការលើកឡើង​នេះ មន្ត្រី​ខាង​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ផ្ទុយ​ពី​ការលើកឡើង​របស់​កាសែត​ក្នុងស្រុក​មួយ​នេះ ដោយ​ថា ខាង​ក្រសួង​ពុំបាន​ដឹង​ពី​របាយការណ៍​នោះទេ។

ផ្សាយពាណិជ្ជកម្ម

លោក​ហូ ស៊ីវ​យ៉ុង ប្រធាន​នាយកដ្ឋាន​នាំចូល នាំចេញ​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា កន្លងមក​ក្រសួង​មិនដែល​បានដឹង​ពី​របាយការណ៍​ស្តីពី​ការបិទ​រោងចក្រ​នៅ​កម្ពុជា​នោះទេ ព្រោះថា​ប្រសិនបើ​មាន​នោះ រោងចក្រ​ទាំងអស់នោះ ត្រូវតែ​ធ្វើការ​លុប​បញ្ជី​របស់ខ្លួន​នៅ​ក្រសួងពាណិជ្ជកម្ម ជាមុនសិន​មុននឹង​ប្រកាស​បិទទ្វារ​ជា​សាធារណៈ។

ដោយឡែក​លោក កាំ​ង មូ​នី​កា អ្នកនាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​GMAC បានលើកឡើង​ថា​លោក​ក៏​មិន​ច្បាស់​នឹង​តួលេខ​នៃ​ចំនួន​រោងចក្រ​ដែល​បិទទ្វារ​កាលពី​ឆ្នាំ២០១៥ ហើយ​គ្រោង​នឹង​បិទទ្វារ​ក្នុង​ឆ្នាំ២០១៦នេះដែរ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា វា​អាច​នឹងមាន​រោងចក្រ​កាត់ដេរ​ជាប់កិច្ចសន្យា​ជួល​បន្ត​តូច ឬ Sub Contract Company ត្រូវបាន​បិទទ្វារ​ដែរ ដោយសារតែ​មានការ​ប្រ​គួ​ត​ប្រជែង​ពី​កម្លាំង​ពលកម្ម។ ហើយ​លោក​ក៏បាន​បន្តទៀតថា កត្តា​ប្រ​គួ​ត​ប្រជែង​ក្នុង​តំបន់​និង​ប្រទេសជិតខាង​ដូចជា​វៀតណាម និង​ភូមា​ជាដើម​នោះ អាច​នឹង​ឲ្យ​រោងចក្រ​កាត់ដេរ​តូច​នៅ​កម្ពុជា​ប្រឈម​នឹង​ការបិទទ្វារ​ផងដែរ។ រោងចក្រ​កាត់ដេរ​ដែល​លោក​កាំ​ង មូ​នី​កា បានលើកឡើង​នេះ គឺជា​រោងចក្រ​មួយ​ដែលមាន​កម្មករ កម្ម​ការ​នី​ប្រមាណ​ពី១០០ ដល់ ៥០០នាក់ ធ្វើការ​នៅក្នុង​មួយ​រោងចក្រតូចៗនោះ។

សូមបញ្ជាក់​ផងដែរ របាយការណ៍​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​ក្នុង​រយៈពេល១០ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៥ បង្ហាញ​ឲ្យ​ដឹងថា​ការនាំចេញ​សម្លៀកបំពាក់​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​បរទេស​គឺមាន​ការកើនឡើង ដោយនៅ​ក្នុងនោះ ទីផ្សា​សហគមន៍​អឺរ៉ុប​មាន​ចំនួន​ជិត២១ភាគរយ ប្រៀបធៀប​និង​ឆ្នាំ២០១៤ ទីផ្សារ​កាណាដា​មាន​ចំនួន​ជិត១៣ភាគរយ ប៉ុន្តែ​ទីផ្សារ​អាមេរិក​ធ្លាក់ចុះ​ជិត៥ភាគរយ​វិញ។ គួរ​ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុនកាត់ដេរ​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង៨០០ ហើយ​នៅ​ក្នុងនោះ​មាន​មនុស្ស​ជាង៨០ម៉ឺន​នាក់​បម្រើ​ការងារ​នៅក្នុង​វិស័យនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ