អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

កញ្ញា​សឹង សុផារី​៖ «ស្លាក​សញ្ញា​គ្រឹះ​ស្ថាន​​​ហិរញ្ញវត្ថុ​មិន​ខុសទេ ប៉ុន្តែរដ្ឋាភិបាលត្រូវ​ទប់​ចលនា​​នយោបាយ​ដែល​មាន​ចេតនា​ផ្លាស់ប្តូរ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចេញ»

សំឡេង ១១:៤៩
កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ©RFI
ដោយ៖ ស៊ុន មេសា

គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​​២៤ កុម្ភៈ​នេះ គឺ​មាន​រយៈ​ពេល​មួយ​សប្តាហ៍​គត់​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិ​បាល​លោក​បាន​អំពាវ​នាវ​ឱ្យ​គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញ​វត្ថុ និង​ធនាគារ ត្រូវ​ដូរ​ស្លាក​សញ្ញា​សម្គាល់​ចេញ​ព្រោះ​ថា​ស្លាក​សញ្ញា​ទាំង​នោះ​មាន​ភាព​ស្រដៀង​ទៅ​នឹង​ស្លាក​សញ្ញា​របស់​ស្ថាប័ន​រដ្ឋ។ ក្រោយ​ការ​អំពាវ​នាវ​នេះ គ្រឹះស្ថាន​មួយ​ចំ​​នួន​បាន​ផ្លាស់ប្តូរ​មិន​បង្អង់​ឡើយ។ រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​មី​ក្រូហិរញ្ញវត្ថុ និង​ធនាគារ​ចំនួន​ប្រមាណ​៤០​ហើយ​ដែល​បាន​ផ្លាស់​ប្តូរ។ ទាក់​ទង​នឹង​ប្តូរ​សញ្ញា​នេះ វិទ្យុ​បារាំង​បាន​អញ្ជើញ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម កញ្ញា សឹង សុផារី​មក​ឆ្លើយ​សំណួរ​របស់​វិទ្យុបារាំង​។ អ្នក​នាំពា​ក្យ​បានអះ​អាង​ថា ស្លាក​សញ្ញា​របស់​ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ គឺ​មិន​ខុស​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ឱសានវាទ​ឱ្យ​ផ្លាស់ប្តូរ​ជា​បន្ទាន់​នេះ​ដោយ​សារ​តែ​មាន​ចលនា​នយោបាយ​ប៉ុណ្ណោះដែលមានចេតនា​ចង់​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​បច្ចុប្បន្ន​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ