ភ្ញៀវប្រចាំថ្ងៃ

ភិក្ខុ ឆាត សុឆេត៖ «តាមទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា ព្រះពុទ្ធ​មិន​បាន​សម្តែង​ថាភ្ជុំបិណ្ឌ​ទាល់​តែ​ទៅ​ឲ្យ​បាន​៧​វត្ត»

សំឡេង ១១:១៩
ព្រះភិក្ខុរតនវិសុទ្ធិ ឆាត សុឆេត គង់នៅវត្តបុទុមវតី្ត រាជធានីភ្នំពេញ
ព្រះភិក្ខុរតនវិសុទ្ធិ ឆាត សុឆេត គង់នៅវត្តបុទុមវតី្ត រាជធានីភ្នំពេញ

 នៅ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ដាក់​បិណ្ឌ​រយៈ​ពេល​ជាង​១០​ថ្ងៃ​កន្លង​ទៅ​នេះ មនុស្ស​វ័យ​កណ្តាល បាន​ចូល​វត្ត​ច្រើន ការ​យល់​ដឹង​ខាង​ធម៌​អាថ៌​ច្រើន​គួរ​សម តែ​មនុស្ស​ចាស់ បាន​ថយ​ចុះ​បន្តិច។ ព្រះ​ភិក្ខុ​រតន​វិសុទ្ធិ ឆាត សុឆេត គង់​នៅ​វត្ត​បុទុមវតី្ត រាជធានី​ភ្នំពេញ បាន​មាន​សង្ឃ​ដីការ​ប្រាប់​វិទ្យុ​បារាំង​RFI ថា ការ​យល់​ដឹង​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​មាន​ការ​រីក​ចម្រើន​ច្រើន ក៏​ប៉ុន្តែ​ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​នៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ។