អានតួអត្ថបទ
កម្ពុជា

លោកស្រី​មួរ សុខ​ហួរ មិន​ឆ្លើយ​សំនួរ​របស់​ចៅក្រម

លោកស្រីមួរ សុខហួរ សមាជិកសភាកូតាគណបក្សសង្គ្រោះជាតិ បានចូលសវនាកាតបតាមការកោះហៅ
លោកស្រីមួរ សុខហួរ សមាជិកសភាកូតាគណបក្សសង្គ្រោះជាតិ បានចូលសវនាកាតបតាមការកោះហៅ RFI/Siv channa
ដោយ៖ ស៊ុន មេសា
១៤ នាទី

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​ទី១១ ឧសភា​នេះ បាន​បើកសវនាកា​សាជា​ថ្មីម្តងទៀត​លើ​សំណុំរឿង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា ២០១៤។ ក្នុង​សំណុំ​រឿងនេះ​លោកស្រី​មួរ សុខ​ហួរ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកជាប់ចោទ​ម្នាក់ បាន​រក្សា​សិទ្ធ​មិន​ឆ្លើយ​សំនួរ​របស់​ចៅក្រម។

ផ្សាយពាណិជ្ជកម្ម

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​សំនួរ​ចំនួន១២សាជាថ្មី​ម្តងទៀតមកលើ​លោកស្រី​មួរ សុខ​ ហួរ​ក្នុង​សំណុំរឿង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ  លោកស្រីមួរសុខហួរដែល​ធ្លាប់​ជាប់ពន្ធនាគា​ក្នុង​សំណុំ​រឿងនេះ បាន​រក្សា​សិទ្ធ​មិន​ឆ្លើយតប​ទៅនឹង​សំនួរ​របស់​ចៅក្រុម លោក កែវ​មុនី​ទេ។

លោកស្រីតំណាងរាស្ត្របានបញ្ជាក់ថាពីមូលហេតុចំនួន២ដែលលោកមិនបានឆ្លើយតបថាការកោះហៅ​របស់តុលាការនោះគឺមិនបានស្របតាមនីតិវិធីច្បាប់និងមិនស្រតាមច្បាប់មាត្រា៨០ដែលនិយាយ​ពីអភ័យឯកសិទ្ធិរបស់ស​មា​ជិ​ក​សភា។

បើតាម​លោកស្រី​មួរ សុខ​ហួរ​ដដែល សំនួរ​ទាំង១២នោះ គឺ​សុទ្ធសឹងតែ​ពាក់ព័ន្ធ​នឹង​សំណុំរឿងរំដោះ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុន្តែ លោកស្រី​មិនបាន​លំអិត​បញ្ជាក់​ឡើយ។  ការរំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី១៥ កក្កដា រដ្ឋាភិបាល​កម្ពុជា​បាន​ទំលាក់​ការទទួលខុសត្រូវ​ទាំងស្រុង​មកលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ជាង១០រូប។

នៅក្នុង​នោះ​មាន​លោកស្រី​មួរ សុខ​ហួរ​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង លោក​កែវ ភិរម្យ តំណាងរាស្ត្រ​ក្រចេះ លោក​ឡុង​រី តំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ​ជាដើម។ ក្រៅពី​តំណាងរាស្ត្រ​ទាំង៧រូប ក៏មានដែរ​សកម្ម​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណ​រ៉ា ដែល​ទើបតែ​ត្រូវបាន​ដោះលែង​កាលពី​ខែមេសា​មុន​បុណ្យចូលឆ្នាំ​ខ្មែរថ្មីៗនេះ។ ក្រៅពី​លោកស្រី​មួរសុខហួរតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត នឹងត្រូវ​តម្រង់ជួរចូលខ្លួន​បំភ្លឺ​នៅ​តុលាកា​ចាប់ពី​សប្តាហ៍​ទី៣ខែឧសភា​នេះ​តទៅ។

លោកស្រី​មួរ សុខ​ហួរសមាជិកសភាកូតា​គណបក្ស​សង្គ្រោះ​ជាតិបាន​ចូល​សវនាកា​តប​តាមការកោះហៅ​តាំងពី​ម៉ោង​ប្រមាណ​ជា៨ព្រឹក ហើយ​ចេញ​មកវិញ​នៅ​ម៉ោង​ប្រមាណជាង​ជាង៩ព្រឹក។ ដោយឡែក​នៅ​ខាង​ក្រៅរបង​តុលាកា​មិនមាន​មនុស្ស​ច្រើន​គួរឱ្យកត់សំគាល់​នោះទេ ដែល​នេះ គឺ​ខុសប្លែក​ពី​ពេល​ចាប់​លោកស្រី​ចូល​តុលាកា​កាលពី​ឆ្នាំ២០១៤។

ជាឆ្នាំអ្នកគាំទ្រគណបក្សប្រឆាំងបានចេញមកគាំទ្រការតំណាងរាស្ត្រនិងមកតាមតានសកម្មភាព​សវនាកា។ យ៉ាងណាក៏ដោយ លោកស្រី​មួរ សុខ​ហួរ មិន​អត្ថាធិប្បាយ​ថា ​កោះហៅ​សាជាថ្មី​របស់​តុលាកា​នេះ​គឺជា​គំនាប​នយោបាយ​នោះទេ។ ប៉ុន្តែ​បាន​អះអាងថា​នីតិវិធី​របស់​តុលាកា​គឺ​មិន​ស្របច្បាប់ និង​ស្នើ​សុំឱ្យ​តុលាកា​ទំលាក់​បទ​ចោទ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ