កិច្ចប្រជុំត្រីភាគីតម្លើងប្រាក់ឈ្នួលអប្បរមាដល់កម្មករកាត់ដេរឆ្នាំ២០១៩ បញ្ចប់ដោយមិនទាន់មានលទ្ធផលវិជ្ជមាន
ចុះផ្សាយនៅថ្ងៃ៖
ក្រុមការងារបច្ចេកទេសត្រីភាគីនៃវិស័យវាយនភណ្ឌ កាត់ដេរនិងដេរស្បែកជើង នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមកិច្ចប្រជុំលើកទី១របស់ខ្លួនហើយ ដើម្បីជជែកគ្នាពីលទ្ធភាពនៃការតម្លើងប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំ២០១៩ ខាងមុខ។ ភាគីទាំងបី ដែលមានសមាសភាពចូលរួមស្មើៗគ្នា បានដាក់តួលេខផ្សេងៗគ្នានៅលើតុពិភាក្សា យោងទៅតាមលក្ខណៈវិនិច្ឆ័យនៃសេដ្ឋកិច្ច និងសង្គម។ ដោយឡែកភាគីសហជីព ដែលមាននិន្នាការផ្សេងគ្នានោះ បានស្នើឡើងនូវប្រាក់ឈ្នួលអប្បបរមា ចំនួន២១១,៩៤ដុល្លារ ក្នុងមួយខែ។ ក៏ប៉ុន្តែលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ឲ្យដឹងថាតួលេខនេះ នៅមិនទាន់មានការឯកភាពគ្នានៅឡើយ រវាងអ្នកសហជីព ហើយភាគីរដ្ឋាភិបាល បានបង្ហាញតួលេខប្រមាណជាង១៧០ដុល្លារ ខណៈភាគីថៅកែ បានលាក់តួលេខនៅឡើយ។