ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ឃ្លាំ​មើល​៖ មុខ​មាត់​សភា​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​មាន​បញ្ហា​ប្រឈម​ដោយ​ខ្វះ​ការ​ទទួល​ស្គាល់​ពី​ខាង​លោក​សេរី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋសភា​ថ្មី​របស់​កម្ពុជា​បាន​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ ខណៈ​មិន​មាន​តំណាង​អង្គទូត​នៃ​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​ចូល​រួម​សង្កេត​ការណ៍​នោះ​ឡើយ​។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​នយោបាយ បារម្ភ​ថា ត​ទៅ​ថ្ងៃ​មុខ ទាំង​រដ្ឋសភា​ឯក​បក្ស និង​ទាំង​ រដ្ឋាភិបាល គឺ​មាន​បញ្ហា​ប្រឈម​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​​ព្រោះ​តែ​មិន​មាន​ការ​ទទួល​ស្គាល់​ទូលំទូលាយ។​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​កម្ពុជា និយាយ​ថា សភា​កម្ពុជា​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បង្ហាញថា​កម្ពុជា​មាន​ប្រជា​ធិបតេយ្យ​។

ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​ក​ញ្ញា ​ឆ្នាំ​២០១៨​
ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​ក​ញ្ញា ​ឆ្នាំ​២០១៨​ @PM facebook