អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ដើរ​ចេញ​របស់​សមាជិក​កូតា​អតីត​បក្ស​ប្រឆាំង​បី​នាក់​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​គ.ជ.ប​ឫ​ទេ?

សំឡេង ១០:០៩
លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គជប លោក រ៉ុង​ ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ជាសមាជិក បាន​ប្រកាស​ដើរ​ចេញ​ពី​គជប
លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គជប លោក រ៉ុង​ ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ជាសមាជិក បាន​ប្រកាស​ដើរ​ចេញ​ពី​គជប @សហការី
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

លោក​គួយ ប៊ុនរឿង អនុប្រធាន លោក រ៉ុង ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ដែល​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កូតា​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​សុំ​លា​លែង​ពី​តំណែង។ អ្នក​ទាំង​បី​រូប​នេះ បាន​ធ្វើ​ជា​សមាជិក​គ.ជ.ប​តាម​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៤។ ការ​ចាក​ចេញ​របស់​ពួក​គេ​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ពី​បញ្ហា​ដំណើរ​ការ​ទៅ​មុខ និង​ឯករាជ្យ​ភាព​របស់​គ.ជ.ប។ ប៉ុន្តែ​មន្រ្តី​គ.ជ.ប និង​អ្នក​តាម​ដាន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​សុទ្ធ​តែ​អះ​អាង​ដូច​គ្នា​ថា នឹង​មិន​មាន​ការ​ប៉ះ​ពាល់​ដំណើរ​ការ​គ.ជ.ប​នោះ​ឡើយ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ